ឧកញ៉ា គីម ហ៊ាង បង្ហាញមុខវាគ្មិនល្បីៗលំដាប់អន្តរជាតិ២រូប ក្នុងសិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជា KW Cambodia ​​នឹង​រៀប​ចំ​សិក្ខា​សាលា​​អចលនទ្រព្យ​ប្រចាំឆ្នាំ បើក​ឆាក​ឆ្នាំ​ថ្មី​២០២៣ ​​ជាមួយ​នឹង​វាគ្មិន​​​​​ល្បីៗជាច្រើនរូប ក្នុងនោះរួមមាន​​​ទាំង​វាគ្មិនល្បីៗលំដាប់អន្តរជាតិ ចំនួន ២រូបផង​ដែរ ​​នៅ​ដឺ​ព្រេមៀ សេនធ័រ សែនសុខ (អគារ A)​ ​​​នា​ថ្ងៃ​សុក្រ​ ទី១៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​ប្រធាន KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង បាន​បង្ហាញ​ឱ្យ​ដឹង​ថា សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ២០២៣ ​ដ៏​ធំ​នេះ​ ​​នឹង​មាន​វាគ្មិន​ឆ្នើមៗ​លំដាប់អន្តរជាតិ ដែល​មាន​បទ​ពិសោធន៍​ច្រើន​​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​​​ រួម​មាន​ដូចជា៖

១. លោក Jeff Foo អតីតប្រធានវិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (Institute of Estate Agent, Singapore) នឹង​ធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ៖ “របៀបលក់អចលនទ្រព្យនៅបរទេស”។

២. លោក Chenyi Chiu ជាអ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យយូរឆ្នាំនៅតៃវ៉ាន់ អាមេរិក និងកម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ៖ “ការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍បរទេស អំពីអចលនទ្រព្យកម្ពុជា”។

ជាមួយគ្នានេះ សម្រាប់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹង​ធ្វើ​បទ​បង្ហាញ​ដ៏សំខាន់មួយផងដែរ ដែលនឹងលើកឡើងពី​ប្រធានបទ៖ “ស្ថានភាពឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា”។

​គួរ​បញ្ជាក់​ថា សិក្ខា​សាលា​ខាង​លើ​នេះ​ នឹង​ចាប់​ផ្តើម​ពីម៉ោង ៧:៣០​នាទី​ព្រឹក ដល់​ម៉ោង ០៥:០០​នាទី​ល្ងាច ហើយ​សាធារណៈ​ជន​អាច​អញ្ជើញចុះឈ្មោះចូលរួម​ ក្នុង​​ចំនួន​កំណត់ ៥០០​នាក់​ ដោយឥតគិតថ្លៃ តាមរយៈ​តំណរ​ ឬលេខទូរសព្ទ័ដូចខាងក្រោម៖

Link: https://forms.gle/7AwmT6zmgfkVc5rD8
077 581 100​ (Telegram)
087 581 100 ។