ព្រះមហាក្សត្រ ប្រទានគោរមងារ«ឧកញ៉ា» ដល់លោក លឹម តុង

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករខ្មែរម្នាក់ទៀតហើយ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រទានផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក លឹម តុង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០២៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លឹម តុង ជាប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដែលមានអ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយសសមាគម។

សូមជម្រាបជូនថា  ត្រឹមដើម្បីខែមករា ឆ្នាំ២០២៣នេះ ពោលគឺរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ មានអ្នករកស៊ី និងឧកញ៉ា ប្រមាណ ៧រូប ត្រូវទទួលបានគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពាណិជ្ជករមានងារឧកញ៉ា  ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា រួមមាន៖ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ឧកញ៉ា ជា រតនា និងឧត្តមភរិយា គឺឧកញ៉ា លី លីហៀក ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និង​ជាអនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ឧកញ៉ា លី ឃុនថៃ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងប្រធានសមាគមស្បែកជើងកម្ពុជា។ 

ចំណែក ពាណិជ្ជករ សប្បុរសជន ទទួលបានគោរមងារ «ឧកញ៉ា» ដូជា អគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP ដែលជាកូនស្រីបង្កើត និងកូនប្រសារ អ្នកឧកញ៉ា ជា រតនា គឺលោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី។ មិនតែប៉ុណ្ណោះក៏មានតែងតាំងមុខដំណែង និងផ្តល់ឋានៈដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នៅតាមបណ្តាក្រសួង ស្ថាប័ននានា ដូចជា ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ៕