ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ ដឹកនាំសិក្ខាសាលាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ​និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង ​បាន​ដឹក​នាំ​សិក្ខាសាលាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣ ក្រោម​វត្តមាន​វាគ្មិនឆ្នើមៗលំដាប់​ជាតិ និង​អន្តរជាតិ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ ​​​ជូន​ដល់​អ្នក​ចូល​រួម​សរុប​ប្រមាណ​ជាង ៣០០​នាក់ នៅ​ដឺ​ព្រេមៀ សេនធ័រ សែនសុខ (អគារ A) ​​នា​ថ្ងៃ​សុក្រ ទី​១៣ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ២០២៣ ​ដ៏​ធំ​នេះ​ ​​មាន​វាគ្មិន​ឆ្នើមៗ​លំដាប់​ជាតិ និង​អន្តរជាតិ ដែល​មាន​បទ​ពិសោធន៍​ច្រើន​​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​​​​ជា​ច្រើន​រូប​ រួម​មាន​ដូចជា៖

១. លោក Jeff Foo អតីតប្រធានវិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (Institute of Estate Agent, Singapore) ធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ៖ “របៀបលក់អចលនទ្រព្យនៅបរទេស”។

២. លោក Chenyi Chiu ជាអ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យយូរឆ្នាំនៅតៃវ៉ាន់ អាមេរិក និងកម្ពុជា ​ធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ៖ “ការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍បរទេស អំពីអចលនទ្រព្យកម្ពុជា”។

៣. ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​ធ្វើ​បទ​បង្ហាញ​ដ៏សំខាន់មួយផងដែរ ពី​ប្រធានបទ៖ “ស្ថានភាពឧស្សាហកម្ម​អចលនទ្រព្យនៅកម្ពុជា”។

បន្ថែម​ពី​នេះ អង្គសិក្ខាសាលា​​​ក៏​បាន​​​ពិភាក្សា​ និងមានកម្មវិធី​​មួយ​ចំនួន​ទៀតដូចជា៖ ការព្យាករណ៍​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០២៣ និង​និន្នាការ​អចលនទ្រព្យ, ពិធីបើកដំណើរការ​ប្រើប្រាស់​គេហទំព័រ (Website, App and Portal), ពិធី​ប្រគល់​ពាន​រង្វាន់ និង​ការ​ផ្តល់​ជូន​ប្រាក់​ចំណូល​អកម្ម​ពី​ការ​បែងចែក Growth Share, ពិធីដាក់បង្ហាញ​រូបភាព​ផ្ទះ​វីឡា​ទំនើប ស្មាតហូម (Smart Home), កាតាលីករ​នៃ​ការ​លក់ (Sale Catayst) ដោយ​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​កិច្ច​ពិភាក្សា​ជាមួយ​ប្រធាន​សាខា​ទាំង​អស់ របស់ KW Cambodia។​

គួរបញ្ជាក់ថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ ​បាន​ដំណើរការ​ចាប់ផ្តើមពីម៉ោង ៧:៣០នាទីព្រឹក ដល់​ម៉ោង ០៥:០០នាទីល្ងាច ហើយសាធារណៈជន ឬភ្នាក់ងារអចលនទ្រព្យ បាន​ចុះឈ្មោះចូលរួម ដោយឥត​គិត​ថ្លៃ៕