ស្រាបៀរថ្មីរបស់ជំទាវឧកញ៉ា១រូប ត្រូវបានជ្រើសរើសសម្រាប់ពិធីជួបជុំអ្នកសារព័ត៌មាន ៥០០០នាក់

ជុំវិញ​ឧកញ៉ា

ស្រាបៀរម៉ាទ្រីដ (Mattrid Beer) ​​របស់​លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា​ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច ខេមបូឌា (Inter-Mattrid Beverage Cambodia) ​​ត្រូវ​បាន​ជ្រើស​រើស​ សម្រាប់​ពិធី​ជួបជុំសំណេះ​សំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ ចំនួន​ជិត​ ៥០០០​នាក់ ​​​ក្រោម​វត្តមាន​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣នេះ ជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក ជំនួប នេះ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិ។ យ៉ាងណាមិញ ក្រោយ​ពេល​សម្តេច​តេជោ មានមតិ​សំណេះ​សំណាល​ចប់ ​​ក៏​មាន​ការ​ទទួល​ទាន​អាហារសាមគ្គី​​​រួម​គ្នា​ជាមួយ​អ្នកសារព័ត៌មាន ​ដែល​មន្ត្រី​ពាក់ព័ន្ធ​សរុប​ជិត ៥​ពាន់​នាក់ ក្នុង​​នោះ​​មាន​ការ​រៀបចំ​ម្ហូបអាហារ ភេសជ្ជៈ​​​មួយ​ចំនួន​ និង​​​ស្រាបៀរ​តែ​មួយ​មុខ​គត់​គឺ ស្រាបៀរ​​ម៉ាទ្រីដ។

ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% ក្រោម​ទឹកប្រាក់វិនិយោគសរុបចំនួន ៧៨ លានដុល្លាសហរដ្ឋអាមេរិក។ រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់​កាលពីខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី ១៥ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៤០​ម៉ឺន​ហិចតូ​លីត្រ ឬ ស្មើរនឹង ៦,៥​លាន​កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយ​រាជរដ្ឋាភិបាលបង្កើតការងារ​ដល់​យុវជនកម្ពុជាចំនួន ៥៥០ កន្លែង។

លោកជំទាវ ឧកញ៉ា សុខ សុភាព ដែល​ជា​នាយិកាក្រុមហ៊ុនភេសជ្ជៈឆែមពាន​ផង​នោះ ​ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រោងចក្រស្រាបៀរ របស់ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំនិងទំនើបនេះ ត្រូវបានបំពាក់ដោយ​ម៉ាស៊ីន​ផលិតស្រាបៀរបច្ចេកវិទ្យាទំនើបចុងក្រោយ បំផុតពីអឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញលើវិស័យ​ផលិតស្រាបៀរលំដាប់ពិភពលោក។ ពិសេសជាង​នេះទៀត រោងចក្រស្រាបៀរអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិត​ប្រកប​ដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យ និង​ទទួលបានភាពរីករាយលើសគេដល់អ្នក​ពិសា​ស្រាបៀរ។

សូម​ជម្រាប​ជូន​ថា ពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ទើប​​បានប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួម​ជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត នៅ​ទីតាំង​រោងចក្រ​ផ្ទាល់ ដែល​ស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕