លោកជំទាវឧកញ៉ា តំាង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន អេច & អិល គ្រុប (H&L Group) បានចែករំលែកវិធីសាស្ត្រល្អៗពីរចំណុច ដែលលោកជំទាវតែងតែប្រើប្រាស់ នៅពេលដែលជួបរឿងមិនសប្បាយចិត្ត ដើម្បីធ្វើឱ្យខ្លួនឯងបានធូរស្បើយលឿន។

លោកជំទាវឧកញ៉ា បានលើកឡើង កាលពីដើមខែមករា ឆ្នាំ២០២៣នេះ យ៉ាងដូច្នេះថា រាល់ពេលដែលមានរឿងអីកើតឡើង ដែលធ្វើឱ្យលោកស្រីមិនសប្បាយចិត្ត គឺលោកស្រីតែងតែប្រើគោលការណ៍ខាងក្រោមនេះ ដើម្បីធ្វើឱ្យខ្លួនឯងបានធូរស្បើយយ៉ាងលឿន ក្នុងនោះគឺ៖
១. បុណ្យគេ កម្មយើង ៖ ពាក្យនេះ និយាយលេង បន្លំមែន តែវាមានប្រសិទ្ធភាពឱ្យយើងព្រមទទួលយកដោយស្ងប់ចិត្ត។
២. មិនមែនបញ្ហារបស់គេទេ វាគឺជាបញ្ហាដែលខ្លួនយើងជាអ្នកបង្កើតឡើង ដូច្នេះបើចេះបង្កើត ត្រូវចេះបញ្ចប់ ហើយទុកឱកាសឱ្យខ្លួនឯង កសាងគុណសម្បត្តិលើកលែងកំហុសឱ្យខ្លួនឯង។


សូមជម្រាបថា ជំទាវឧកញ៉ា តំាង ហ្គិចលៀង ក្រៅពីការប្រកបមុខជំនួញជាច្រើន លោកជំទាវ ក៏តែងតែអញ្ជើញធ្វើជាវាគ្មិនក្នុងការចែករំលែកចំណេះដឹងល្អៗ ដល់យុវជនជំនាន់ក្រោយ និងធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយចំនួន។ ជាក់ស្តែង កាលចុងឆ្នាំ២០២២ លោកជំទាវឧកញ៉ា បានធ្វើជាសមាជិកគណៈកម្មការផ្តល់ពិន្ទុ ក្នុងកម្មវិធីប្រកួតប្រជែង «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២» ផងដែរ៕