តើអ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ តែជាស្ថាប័នផ្តោតទៅលើបេសកកម្មលើកស្ទួយ រក្សាតម្លៃគោរមងារឧកញ៉ា អ្នកឧកញ៉ានៅប្រទេសកម្ពុជា ហើយក៏ជាកន្លែងផ្តល់ជូននូវសប្បុរសធម៌ដល់រាជរដ្ឋាភិបាល និងកិច្ចការងារមនុស្សធម៌ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មែនទែនទៅសមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការរួចរាល់ហើយ ដែលតម្កល់សំណុំឯកសារ និងលក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ដែលមានពាណិជ្ជករខ្មែរឆ្នើមៗ ជើងចាស់ម្ចាស់អាណាចក្រជំនួញប្រាក់ពាន់លានដុល្លារនៅក្នុងដៃជាច្រើនរូបចូលរួមបង្កើត មានដូចជា ម្ចាស់ក្រុមហ៊ុន L.Y.P Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាសហស្ថាបនិកមួយរូបផងដែរ។

តើអ្នកឧកញ៉ា ឧកញ៉ា ថៅកែក្រុមហ៊ុនរូបណាខ្លះមានក្នុងបញ្ជីសមាសភាពក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា? 

អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគមឧកញ៉ា ព្រមទាំងសមាជិក សមាជិកាចំនួន រួមមាន អ្នកឧកញ៉ា លី ហួរ ប្រធានអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន  WorldBridge Group, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប, អ្នកឧកញ៉ា ផែ ហុកឈួន ម្ចាស់សណ្ឋាគារ ឡឺ ប្រេស៊ីដង់, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប, ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរី ប៉េងហួត គ្រុប, ឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប, លោកស្រីឧកញ៉ា ហុង ស៊ួន ស៊ីវគង់ទ្រីវ នាយក​ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក​គ្រុប​លីមីធីត និងជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​នៅ​ភ្នំពេញ, លោកស្រីឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកា សណ្ឋាគារ សែន ហាន, ឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ចំការបឹងកេត, ឧកញ៉ា ឧកញ៉ា ហាន់ ឃៀង ម្ចាស់ក្រុមហ៊ុន​Cambodian Petrochemical Co., Ltd., ឧកញ៉ា ហេង លី នាយក​ក្រុមហ៊ុន ហេង លី, ឧកញ៉ា វិញ ហួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd,  ឧកញ៉ា សុខ ឆេង អគ្គនាយករង ក្រុមហ៊ុន យីតាក់ គ្រុប, ឧកញ៉ា ផាត់ ប៊ុន សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd , ឧកញ៉ា តែ អុី ឆែ អគ្គនាយកក្រុមហ៊ុន អុី ឆែ គ្រុប, ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Mekong Oryza Trading, ឧកញ៉ា ទីវ ម៉េងហ៊ុយ ម្ចាស់ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមិន, ឧកញ៉ា គង់ សាង អតីតប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា អ៉ឹង កួត, ឧកញ៉ា ទី ពិសិដ្ឋ ម្ចាស់ក្រុមហ៊ុន ឈុន ហុង, ឧកញ៉ា ជៀម ផែន ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល (CP&A Trading International Co., LTD), ឧកញ៉ា ឡាវ កាង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង, ឧកញ៉ា ហ៉ី បាវី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ, ឧកញ៉ា លី ប៉ោយូ អគ្គនាយកកាស៊ីណូ ពិភពថ្មី ជាដើម។ នេះបើតាមទំព័រហ្វេសប៊ុកផេកផ្លូវការសមាគមឧកញ៉ាកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ សមាគមឧកញ៉ាកម្ពុជាបានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាផ្លូវការលើកទី១ ក្រោមវត្តអ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ស្ថិតនៅសណ្ឋាគារភ្នំពេញ។ យ៉ាងណា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១នេះ មិនមានបង្ហាញព័ត៌មានអំពីលទ្ធផលនានាឡើយមកដល់ទល់ពេលបច្ចុប្បន្ន។

គួររំលឹកបន្ថែមទៀតថា សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក៏បានថ្វាយប្រគេនបច្ច័យជាង២លានដុល្លារ របស់សមាជិកសមាគមចំនួន៩០ រូប ដើម្បីចូលរួមឧបត្ថម្ភកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហ មុនីរាជាស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ថ្វាយសម្តេចព្រះអភិសិរីសុគន្ធាព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ៕