វត្តគល់ទទឹង ស្ថិតនៅ សង្កាត់ កោះក្របី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថា ជាថ្នាលបណ្ដុះបណ្ដាលផ្នែកព្រះពុទ្ធសាសនា យ៉ាងល្បីល្បាញបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរៀងរាល់ឆ្នាំមានកុលបុត្រ កុលធីតាជាច្រើនបានសម្រេចចិត្តទៅសាងផ្នួសនៅទីនោះ ដើម្បីស្វែងយល់។
ជាមួយគ្នានោះដែរ គេឃើញមានបុគ្គលល្បីៗជាច្រើន ក៏បានសម្រេចចិត្តទៅ សាងផ្នួសរយៈពេលខ្លីជាបន្តបន្ទាប់ផងដែរ។រយៈពេលចុងក្រោយនេះគេមាន មានដូចជា តារា ចម្រៀង ណូយ វណ្ណណេត តារាសម្ដែង សាវីន ហ្វីលីព និង ថ្មីៗនេះ គឺលោក ឧកញ៉ា ហ៊ួត ជា អ្នកជំនួញជោគជ័យម្នាក់លើ វិស័យគ្រឿងសំណង់ ក៏បានសម្រេចចិត្តយទីអារាមល្បីឈ្មោះខាងលើ ដើម្បីស្វែងយល់ ផ្នែកព្រះពុទ្ធសាសនាផងដែរ។
ការសាងផ្នួសរបស់អ្នកទាំង៣ ជ្រើសរើសយកវត្តគល់ទទឹងដែលជាទីអារាមព្រះសង្ឃ គូ សុភាពនៅ ពួកគាត់យល់ឃើញថា ទីនោះភាពស្ងប់ស្ងាត់ល្អ ជាវត្តដែលមានព្រះវិន័យម៉ត់ចត់ចំពោះព្រះសង្ឃ ហើយម្យ៉ាង ទីតាំងជិតរាជធានីភ្នំពេញ ពិតជាងាយស្រួលសម្រាប់អ្នកចូលចិត្តសាងផ្នួសរយៈពេលខ្លី។
១/ តារា ចម្រៀង ណូយ វណ្ណណេត
២/ តារាសម្ដែង សាវីន ហ្វីលីព
៣/ ឧកញ៉ា ហ៊ួត ជា អ្នកជំនួញជោគជ័យម្នាក់លើ វិស័យគ្រឿងសំណង់