ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) បានប្រកាសចែកអាំងប៉ាវភ្លាមៗជូនដល់អតិថិជន ដែលជាលុយសុទ្ធចាប់ពី ១០០ដុល្លារ ដល់ ១០០០០ដុល្លារ នៅពេលអតិថិជនទិញរថយន្តមួយគ្រឿងពីការ៉ាស អេស អូតូ របស់លោក ចាប់ពីថ្ងៃនេះ រហូតដល់ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
លោកឧកញ៉ា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ អេស អូតូ ខេមបូឌា មានការចែកអាំងប៉ាវជូនអតិថិជន ហើយអាំងប៉ាវនេះមិនមែនជាប្រេងម៉ាស៊ីន ឬសាំងនោះទេ គឺសាច់លុយសុទ្ធតែម្តង។ លោកឧកញ៉ា បានបន្តថា នៅពេលអតិថិជនទិញរថយន្តពី អេស អូតូ មួយគ្រឿង នឹងទទួលបានអាំងប៉ាវមួយភ្លាម ចាប់ពី ១០០ដុល្លារ ដល់ទៅ ១០០០០ដុល្លារ ដែលមានន័យថា បើអតិថិជនទិញឡានថ្លៃ នឹងទទួលបានអាំងប៉ាវ កាន់តែច្រើន ហើយកម្មវិធីចែកអាំងប៉ាវនេះ គឺចាប់ពីថ្ងៃនេះ រហូតដល់ចប់ថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង។
លោកឧកញ៉ា ប៊ុន រតនាសេម ជាស្ថាបនិកអេស អូតូ ខេមបូឌា ដែលមានទិញ-លក់ នូវរថយន្តជាច្រើនប្រភេទ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ៥០០ម៉ែត្រ ពីរង្វង់មូលខេមកូស៊ីធី។ ក្រៅពីឃ្លាំងទិញលក់រថយន្ត លោកឧកញ៉ា ក៏មានមុខជំនួញជាច្រើនទៀតដូចជា S-AUTO ជួលរថយន្ត, S-AUTO Sevice៖ ការ៉ាសបម្រើសេវាកម្មជួសជុលរថយន្ត, អេសឆ្ងាញ់៖ លក់បោះដុំទាខ្វៃ, លំហែរ៖ អភិវឌ្ឍន៍គម្រោងផ្ទះលំហែទំនើប ជាយក្រុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ, ហាងលក់ពេជ្រ ឈីវែលរី និងAmazing Family Trading Co.,Ltd៖ នាំចូលចែកចាយគ្រឿងសំអាងសាប៊ូរ ផងដែរ។
សូមជម្រាបជូនថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងប្រារព្វឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ដែលនឹងមកដល់នៅចុងសប្តាហ៍នេះ៕