អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹមហេង ទទួលបានគោរមងារជាឧកញ៉ាតំាងពីឆ្នំា២០០៨ ដែលបច្ចុប្បន្នមានការពេញនិយមពីអ្នកសារព័ត៌មានក្នុងស្រុកតែងតែសុំធ្វើកិច្ចសំភាសន៍ទំាងផ្ទាល់និងប្រយោលអំពីទស្សនៈសេដ្ឋកិច្ច-សង្គមនិងការធ្វើពាណិជ្ជកម្ម លោកឧកញ៉ាចង់ឃើញត្រឹមតែការរៀបចំជាបទបញ្ជាផ្ទៃក្នុងឬជាក្រមសីលធម៌សម្រាប់ឧកញ៉ាប្រតិបត្តិបានហើយពុំចំាបាច់រៀបចំឱ្យមានច្បាប់គ្រប់គ្រងឧកញ៉ានោះទេ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោរមងារឧកញ៉ាមិនមែនសំដៅទៅលើអ្នកមានធនធានទេ វាសំដៅទៅលើអ្នកដែលបានជួយឧបត្ថម្ភជាថវិកាក្តី ជាគំនិតប្រាជ្ញារ ជាបច្ចេកទេសផ្សេងៗក្តី ដែលបានចូលរួមជួយជាតិបានច្រើន គាត់និងទទួលបានគោរមងារជាឧកញ៉ាហើយ។ ដូច្នេះគោរមងារជាឧកញ៉ាវាមិនពាក់ព័ន្ធទៅនិងទ្រព្យសម្បតិ្តទេ វាជាកិត្តយសជាតិដែលថ្នាក់ជាតិប្រគល់ជូនដល់បុគ្គលម្នាក់ៗដែលបានបម្រើផលប្រយោជន៍ជាតិមិនមែនត្រឹមតែសេដ្ឋកិច្ចនោះទេ។
ឧកញ៉ា លឹម ហេង បានលើកឡើងថា កន្លងមកអ្នកខ្លះ សូម្បីតែអ្នកចម្រៀងក៏ឡើងជាឧកញ៉ាដែរ។គាត់ជាអ្នកចម្រៀងមែនតែគាត់ក៏បានបម្រើជាតិនិងបម្រើផលប្រយោជន៍ជូនជនរួមជាតិច្រើនដែរតើ។
លោកឧកញ៉ា មានប្រសាសន៍ថា បើនិយាយពីច្បាប់រដ្ឋធម្មនុញ្ញគឺយើងស្មើរសិទ្ធគ្នា នៅចំពោះមុខច្បាប់។បើយើងរៀបចំឱ្យមានច្បាប់គ្រប់គ្រងឧកញ៉ាដាច់ដោយឡែកវាជារឿងមួយញ៉ែកឧកញ៉ាចេញពីសង្គម ចេញពីរដ្ឋធម្មនុញ្ញ។តាមពិតយើងត្រូវរៀបចំជាបទបញ្ជាផ្ទៃក្នុងឬជាក្រមសីលធម៌ជាឧកញ៉ាទៅបានហើយ មិនចំាបាច់រៀបចំដល់ច្បាប់នោះទេ។យើងអនុវត្តក្រមឧកញ៉ាទៅ។
លោកឧកញ៉ាសង្កត់ធ្ងន់ថា«យកល្អយើងមានក្រមសីលធម៌ឧកញ៉ាវិញដើម្បីឱ្យឧកញ៉ាប្រតិបត្តិ ។ដូច្នេះយើងត្រូវបន្តជួយសង្គមដោយរបៀបម៉េចត្រូវអនុវត្តតាមក្រមសីលធម៌ឧកញ៉ាទៅ វាប្រសើរជាងមានច្បាប់»។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្នកម្ពុជាមានឧកញ៉ា អ្នកឧកញ៉ាថាមានចំនួនឱ្យប្រាកដប៉ុន្មាននោះទេ តែលឺថាមានជាង១ពាន់ឧកញ៉ា។ជាគំនិតឬយោបល់ខ្ញុំមានឧកញ៉ា អ្នកឧកញ៉ាច្រើនកាលណាគឺល្អកាលហ្នឹង ព្រោះឧកញ៉ាអត់បានទទួលប្រាក់បៀវត្សពីរដ្ឋនោះទេ តែផ្ទុយទៅវិញឧកញ៉ាតែងជួយឧបត្ថម្ភនិងជួយការងារសង្គមផ្សេងៗ៕
អត្ថបទ៖សារេត