ឧកញ៉ា ហេង បូរិន៖ ត្រូវចាំថា ជាទូទៅមនុស្សចង់ឱ្យយើងល្អ តែមិនចង់ឱ្យយើងល្អជាងគេទេ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ​​បាន​ផ្តល់​ជា​អនុសាសន៍​ថា កុំ​ស្តាប់​ពាក្យ​អ្នកដទៃ​ហួស​ហេតុពេក រហូត​ដល់​គិត​ថា​ខ្លួន​​មិន​អាច​ធ្វើ​បាន​តាម​ពាក្យ​គេ ​ហើយ​ត្រូវ​ចាំថា ​​ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​ចង់​ឱ្យ​យើង​ល្អ ប៉ុន្តែ​មិន​ចង់​ឱ្យ​យើង​​​ល្អ​ជាង​​ពួកគេ​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​និទាន​រឿង​សត្វក្អែប​ ដើម្បី​ជា​គតិ​​សម្រាប់​ការ​ពិចារណា​ដូច​ខាង​ក្រោម៖

មាន​រឿង​ដំណាល​ថា​ មាន​គីង្គក់​មួយ​បាន​សួរ​ទៅ សត្វ​ក្អែប​ថា « បង​! ខ្ញុំ​ឆ្ងល់​បង​មាន​ជើង​ច្រើន​អញ្ចឹង តើ​បង​ត្រូវ​ពាក់​ស្បែកជើង​ប៉ុន្មាន​គូ​? ហើយ​ថា​តើ​បង​ត្រូវ​ដើ​រជើង​មួយ​ណា​មុន​ក្នុង​ខណៈ​ជើង​បង​ច្រើន​ ហើយថា​តើ​​ការ​ឈាន​ជើង​ចេញ​ដើ​រ តើ​ពិបាក​ប៉ុណ្ណា? ប្រសិន​បើ​ខ្ញុំ​ជា​បង​ឯង​វិញ ខ្ញុំ​ពិបាក​ចិត្ត​ស្លាប់​ហើយ»។

សត្វ​ក្អែប​ឮហើយ​សញ្ជឹង​គិត​ រួច​និយាយ​ថា​ «ខ្ញុំមិនដែលគិតមែន ពិបាក​មែន​ ពិត​ជា​ពិបាក​ណាស់​…ពេលគិត​ដល់សំណួរ​របង»។ រួច​ក្អែប​ចាប់​ផ្តើម​ដើ​រ​ដួល និង​ផ្អៀង​ទៅ​ផ្អៀង​មក​ពិបាក​ទប់​ខ្លួន​ រួច​ចាប់​ផ្តើម​ពិបាក​ចិត្ត​។

តាម​ពិត​ទៅ​ ក្អែប​អាច​ដើ​រ​ និង​វា​ដោយ​មិន​បញ្ហា​តាំង​ពី​ដើម​ម​ក និង​មិន​ដែល​ពាក់​ស្បែកជើង​ទេ​ ។ ក្អែប​គិត​មួយ​សន្ទុះ​ក៏​អង្វរ​ទៅ​សត្វ​គីង្គក់​ថា​ «ខ្ញុំ​សុំ​អង្វរ​បង​លើក​ក្រោយ​មេត្តា​កុំ​សួរ​ខ្ញុំ​ទៀត​បង​ មើល​ចុះ​ខ្ញុំ​លែង​ចេះ​ដើរ​​ទៅ​ហើយ​ ខ្ញុំ​ភ្លេច​អស់​រលីង​ហើយ»។

ឧកញ៉ា ហេង បូរិន ​បាន​បញ្ជាក់​បន្ថែម​ថា តាម​ពិត​ទៅ​ជីវិត​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ល្អ​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​ដោយសារតែ​យើង​ស្តាប់​ពាក្យ​អ្នក​ដទៃ​ខ្លាំង​ពេក​ពី​គំនិត​អវិជ្ជមាន​ យូរ​ៗ​ទៅ​យើង​លែង​ធ្វើ​អ្វីៗ​កើត​ ហើយ​ក៏​គិត​ថា​ខ្លួន​មិន​ស័ក្តិសម​ មិន​មាន​សមត្ថភាព​ គិត​អ្វី​លែង​ចេញ។ ជា​យោបល់​ បង​ប្អូន​កុំ​ស្តាប់​ពាក្យ​អ្នក​ដទៃ​ហួស​ហេតុ​ពេក​ រហូត​ដល់​​គិតថា​ខ្លួន​មិន​អាច​ធ្វើ​បាន​តាម​ពាក្យ​គេ។ ត្រូវ​ចាំ​ថា​ មនុស្ស​ជា​ទូទៅ​ចង់​ឱ្យយើង​ល្អ​ ប៉ុន្តែ​មិន​ចង់​ឱ្យយើង​ល្អ​ជាង​គេ​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា ហេង បូរិន ជាសេដ្ឋីមួយរូបរបស់កម្ពុជា ដែលកំពុងប្រកបមុខជំនួញ​ពហុ​វិស័យ។ លោកឧកញ៉ា ​ជា​អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ​ហើយ​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ផងដែរ។ ​សម្រាប់​គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៥ហិកតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់​បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2៕