ជំទាវឧកញ៉ា លី សុភារី ស្ថិតក្នុងចំណោមឧកញ៉ា៤រូប ជាសមាជិកក្រុមប្រឹក្សាភិបាល លីហួរ អ៊ិនសួរេន

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា លី សុភារី ​កូនស្រី​​របស់​អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប បាន​ស្ថិត​ក្នុង​ចំណោម​ឧកញ៉ា​ចំនួន ៤​រូប ជាសមាជិកក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន (Ly Hour Insurance Plc)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ជា​​ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​មួយ​​របស់​ក្រុមហ៊ុន​មេ លី ហួរ គ្រុប ដែល​ដោយ​ទទួល​បានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ ពីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ និង​មានដើមទុនចុះបញ្ជីសរុប ចំនួន ៩.៣១៧ លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការ​ជាផ្លូវការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។ លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា លី ហួរ និងក្រុមគ្រួសារ។

ការ​បង្កើត​ក្រុមហ៊ុន​ លី ហួរ អ៊ិនសួរេន ម.ក ​គឺ​មាន​រចនាសម្ព័ន្ធ​យ៉ាង​ច្បាស់​លាស់ ដោយរួមមានចាប់ពី​​ក្រុមប្រឹក្សា​ភិបាល នាយក​ប្រតិបត្តិ ទីប្រឹក្សានាយកប្រតិបត្តិ ប្រធានប្រតិបត្តិ និង​នាយកដ្ឋាន​​ចំនួន ១១​ទៀត។ ជាមួយ​គ្នា​នេះ សម្រាប់​សមាសភាព​ក្រុមប្រឹក្សាភិបាល គឺ​មាន​​ អ្នកឧកញ៉ា លី ហួរ ជាប្រធាន និង​មាន​អនុប្រធាន​ចំនួន ៤​រូប​គឺ ឧកញ៉ា ស៊ាង លីម, ឧកញ៉ា លី សុភ័ក្ត, ឧកញ៉ា លី សុភាព និង​ជំទាវ​ឧកញ៉ា លី សុភារី។

សូម​ជម្រាបជូន​​ថា ជំទាវ​ឧកញ៉ា លី សុភារី កូនស្រីទី៣ របស់អ្នកឧកញ៉ា លី ហួរ ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ លោកជំទាវបានបញ្ចប់ការ​សិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែកទេសចរណ៍ និងសណ្ឋាគារ ប្រទេសសិង្ហបុរី ជាកន្លែង​ដែលលោកជំទាវ បាន​ទទួល​សញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។

លោកជំទាវឧកញ៉ា លី សុភារី ជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្ម​ផ្ទាល់ខ្លួន តាំងពីអាយុ​២៤ឆ្នាំ និង​មានក្រុមហ៊ុនអាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលលោកជំទាវ បានវិនិយោគ​ក្រៅពី​ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវា​ផ្នែក​សម្ភស្សជាដើម៕