អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសជ្រើសរើសបុគ្គលិកផ្នែកប្រមូលប្រាក់ មិនត្រូវការមានបទពិសោធន៍ និងអាចទទួលបានប្រាក់ខែចាប់ពី ១០០០ដុល្លារឡើងទៅ។

តាមរយៈការប្រកាសរបស់អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់ឱ្យដឹងថា បុរី ពិភពថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកប្រមូលប្រាក់ ដែលចេះភាសាចិនច្បាស់លាស់ ពុំចាំបាច់មានបទពិសោធន៍ និងត្រូវទៅធ្វើការនៅ បុរី ពិភពថ្មី កំបូល ដែលស្ថិតនៅជិតផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សម្រាប់បេក្ខជនចាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ Email ៖ [email protected]។

សូមជម្រាបជូនថា អ្នកឧកញ៉ា ហុង ពីវ ជាម្ចាស់បុរីពិភពថ្មី ដែលមានជាច្រើនកន្លែងនៅរាជធានីភ្នំពេញ និងតំបន់ប្រជុំមួយចំនួនដូចជា បុរីពិភពថ្មី ឡាសែនសុខ, បុរីពិភពថ្មី ចំការដូង, បុរីពិភពថ្មី ឈូកវ៉ា, បុរីពិភពថ្មី កួរស្រូវ, បុរីពិភពថ្មី ផ្លូវជាតិលេខ៣, បុរីពិភពថ្មី តាខ្មៅ និងបុរីពិភពថ្មី កំបូល ដែលក្នុងទីតាំងនីមួយៗបានចែកចេញជាគម្រោងទី១ គម្រោងទី២ និងគម្រោងទី៣ បន្ថែមទៀត៕
