អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលាក់បាំងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច]។
អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។
អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន? បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់…?»។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានពន្យល់ពីប្រភពដើមទុន ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម (គឺគេប្រើទំនុកចិត្តសំខាន់)។ ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ម្ចាស់គម្រោងក៏ទទួលបានផលចំណេញ។
តែយ៉ាណា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ទៅកាន់លោក តាំង សារ៉ាដា ថា បើមិនយល់មកពីការរកស៊ី លោកឲ្យក្រុមកាងារបង្រៀនរកស៊ី។ តែដូចលោក [តាំង សារ៉ាដា] បែបនេះមើលទៅអ្នកឧកញ៉ាមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត។ ទន្ទឹមនឹងនេះដែល អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលអ្នកឧកញ៉ាសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) លោកមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នា។
បន្ថែមទៀតនោះ ទាក់ទងនឹងការចោទប្រកាន់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកឧកញ៉ា ពីសារព័ត៌មាន The Cambodia Daily ត្រូវបានអ្នកឧកញ៉ាពន្យល់ថា ជាការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាលោក ដើម្បីឲ្យមហាជនស្អប់លោកនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែលោកឈប់គាំទ្រមេលោក តាំង សារ៉ាដា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបន្ថែមថា៖ «ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ។ ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។ ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយកុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក»។
សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់ ហើយក៏ជាក្រុមហ៊ុនតែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាង ២៥លានដុល្លារអាមេរិក ក្រោមដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕
សូមទស្សនាវីដេអូ៖