នារសៀលថ្ងៃទី២៨ មករា ប៉ុន្មានម៉ោងមុនកម្មវិធីប្រគំតន្ត្រី ពេលវេលាល្អ និងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្ដាក់ជាក្រុម V-Active Fun Run អ្នកឧកញ៉ាវ័យក្មេង សំអាង វឌ្ឍនៈ បានបង្ហាញវត្តមាន ចុះជួបអ្នកគាំទ្របង្ហាញភាពស្និតស្នាល ដោយផ្ទាល់នៅខេត្តព្រះសីហនុ។

ថ្លែងពន្យល់ពីវត្ថុបំណងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី និងរត់ប្រណាំងដ៏ធំមិនធ្លាប់មាននៅទឹកដីតារារះនាទិសនិរតី ខេត្តព្រះសីហនុនេះដែរ អ្នកឧញ៉ា សំអាង វឌ្ឍនៈ លើកឡើងថា ៖ «ព្រឹត្តការណ៍ នេះធ្វើឡើងដើម្បីប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ របស់យើង ដែលនេះបង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយសុខភាព និងសុខមាលភាពសង្គម ហើយយើងជ្រើសរើសការរត់ ឫដើរព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួលងាយអនុវត្តបំផុតមិនទាមទារសម្ភារបរិក្ខារ និងមានលក្ខណៈធម្មជាតិពិតៗ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើយ៉ាងហោចណាស់ពី២០នាទី ទៅ ៣០នាទីឲ្យបានទៀងទាត់ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ យើងខ្ញុំសង្ឈឹមថា ព្រឹត្តការណ៍នេះ នឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជនយើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់តែច្រើន»។
សូមជម្រាបបន្តិចថា វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕








