លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង បានបង្ហើបឱ្យដឹងថា មូលហេតុដែលអ្នកមានជីវភាពធូរធារ ឬអ្នកមានៗ មានការពេញចិត្ត និងមានការកោតសរសើរទៅលើម៉ូដផ្ទះបែបក្លាសិករបស់បុរី វិមានសំណាង គឺដោយសារតែបុរីរបស់លោកជំទាវ បានសិក្សាពីរសនិយមរបស់អតិថិជន ដោយសាងសង់ឡើងជាមួយនឹងរចនាបទបែបសហសម័យ ការរចនាផ្នែកខាងក្នុងស័ក្តិសមនឹងតម្លៃ និងកម្រិតជីវភាពរបស់អ្នកមាន។

អគ្គនាយិកា បុរី វិមានសំណាង រូបនេះ បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗថា ការសាងសង់ផ្ទះគំរូវីឡាឃីង និងវីឡាឃ្វីនបានត្រៀមបញ្ចប់ជាមួយនឹងលទ្ឋផលការលក់ សម្រេចបាន៤០ភាគរយ នៅក្នុងគំរោងដំណាក់កាលទី១។ លោកជំទាវ បានបន្ថែមថា សូម្បីលោកជំទាវក៏ពេញចិត្តនឹងអ្វី ដែលបុរី វិមានសំណាងបានធ្វើ និងកំពុងបង្ហាញនូវផ្ទះគំរូជាបណ្តើរៗដែរ ហើយអតិថិជននឹងអាចទស្សនាផ្ទះគំរូឆាប់ៗនេះ។ លោកជំទាវបន្តថា បុរីខ្លះធ្វើផ្ទះគំរូផ្សេង ប៉ុន្តែបុរីរបស់លោកជំទាវ គឺធ្វើផ្ទះពិត មានភាពពិសេសលើសពីផ្ទះគំរូ។ ជាក់ស្តែងអតិថិជនរបស់បុរី វិមានសំណាង ពិតជាសប្បាយចិត្ត នៅពេលបានដឹងពីអ្វី ដែលក្រុមហ៊ុននឹងផ្តល់ជូនពួកគេ។

ជំទាវឧកញ៉ា គង់ សំណាង បានបញ្ជាក់បន្ថែមផងដែរថា អ្វីដែលបុរី វិមានសំណាង កំពុងអភិវឌ្ឍន៍ គឺផ្តល់នូវរសនិយម និងការបត់បែនតាមសម័យកាលរបស់អតិថិជន។ ជាពិសេស បុរី វិមានសំណាង មិនផ្តោតលើប្រាក់ចំណេញ ជាអាទិភាពនោះទេ ប៉ុន្តែផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយនូវសេដ្ឋកិច្ចជាតិ។

សូមជម្រាបជូនថា បុរី វិមានសំណាង គឺស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ក្នុងនោះមានប្រភេទផ្ទះប្រណីតៗដូចជា វីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ បើតាមលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរថា វីឡាឃីង (King Villa) របស់បុរី វិមានសំណាង ដែលបែរទៅព្រែកធម្មជាតិ លើដី ២០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងរបង នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ៕
