បណ្ឌិត គីម ហ៊ាង​ពន្យល់​គោរម​ងារ ​ជា ឯកឧត្ដម

ជុំវិញ​ឧកញ៉ា

មាន​​តួនាទី ថ្នាក់​ណា​​​អាច​ទទួល គោរមងារ ជា ឯកឧត្ដម? គោរមងារ​នេះ ​មហាជន​ជា​ច្រើន​តែង​មាន​ការ​​យល់​ច្រឡំ ហើយ​​អ្នក​ខ្លះ​ថែម​​ទាំង​តាំង​ខ្លួន​ជា ឯកឧត្ដម ខណៈ​ដែល​តួនាទី របស់​ខ្លួន​មិន​ទាន់​ដល់​ឋានៈ​​នោះ​ផង។ ដើម្បី​​ឲ្យ​អស់​ចម្ងល់ លោក ​បណ្ឌិតជនបទ គីម ហ៊ាង បាន​​​ធ្វើ​ការ​ពន្យល់​លើ គោរមងារ​នេះ​ ដើម្បី​ឲ្យ​លោក​អ្ន​ក​កាន់​តែ​យល់​ច្បាស់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

1. គ្រូបង្រៀន គ្រូពេទ្យ មេធាវី និងអ្នកកាសែត គឺជាអាជីព ដែលមិនចេះធំ ព្រោះបើមានគ្រូបង្រៀន គ្រូពេទ្យ មេធាវី ឬអ្នកកាសែតណាម្នាក់ឡើងទទូលបានគោរមងារ ជា ឯកឧត្តម លោកជំទាវ ឬឧកញ៉ា នោះពួកគាត់ប្រហែលជាលេងធ្វើការធម្មតាដូចមុនទៀតហើយ!

2. តំណែងរបស់មន្រ្តីរាជការសុីវិលមានចាប់ពី អនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអគ្គនាយករង គឺសុទ្ឋតែមិនទាន់បានទទួល គោរមងារ ជា ឯកឧត្តម ទេលើកលែងតែពួកគាត់ទទួលបានតាមរយះជា ទីប្រឹក្សារពិសេសណាមួយ!

3. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចាប់ពី សក្តិ១ សក្តិ២ សក្តិ៣ សក្តិ៤ សក្តិ៥ ផ្កាយ១ ផ្តាយ២ និង​ផ្តាយ​៣ គឺមិនទាន់ទទួលបានគោរមងារ ជា ឯកឧត្តម ទេលើកលែងតែ​ពួកគាត់ទទួលបានតាម​រយះ​ជា​ ទីប្រឹក្សាពិសេសណាមួយ!

4. តំណែងជាចៅហ្វាយខេត្ត គឺស្មើអគ្គនាយក ហើយទទួលបានគោរមងារជា ឯកឧត្តម តែចៅហ្វាយ​ខេត្តរង ឬចៅហ្វាយស្រុក គឺមិនមានគោរមងារ ជាឯកឧត្តម ទេលើកលេងតែពួក​គាត់ទទួល​បាន​តាម​រយះ​ជា ទីប្រឹក្សាពិសេសណាមួយ!

5. រាប់លេងៗទៅ នៅទូទាំងប្រទេសកម្ពុជាអាចមាន ឯកឧត្តម និងលោកជំទាវ ចំនួនមិនក្រោម ៧០០០​នាក់ ដែលជាទីប្រឹក្សា ឬជំនួយការ!អតីតក្មេងវត្តមហាមន្រ្តី កុដិលេខ១៨ ឆ្នាំ ១៩៩៨ ដល់ ២០០៤។

បណ្ឌិតជនបទ គីម ហ៊ាង