ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំមួយ ជាមួយក្រុមការងាររបស់លោក ដើម្បីត្រៀមរៀបចំទទួលស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី នៅលើទឹកដី ស្កាយលែន ៧អ៉ិនជី (7NG) នាខែមេសា ខាងមុខនេះ។

ជារៀងរាល់ឆ្នាំ សួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG តែងតែរៀបចំព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើន។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ស្កាយលែន Jet’s Garden Park & 7NG ក៏បានរៀបចំឱ្យមានការប្រណាំងទូក ការប្រគុំតន្រ្តី ការរាំលេងកំសាន្ត ការបាញ់ពពុះសាប៊ូ និងល្បែងកំសាន្តជាច្រើនទៀតផងដែរ។

សួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG ជាកន្លែងកម្សាន្តកែច្នៃបែបធម្មជាតិ ដែលត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ស្រី ចាន់ថន។ ទីកន្លែងលំហែមួយនេះ មានទាំងសួនកម្សាន្ត សួនសត្វ ភោជនីយដ្ឋាន អាងហែលទឹក និងរីហ្សតបែបបឹងកាឡូ ស័ក្តិសមសម្រាប់អ្នកមានការងាររវល់ខ្លាំង ពុំសូវមានពេលច្រើន និងសម្រាកលំហែបំបាត់អារម្មណ៍ស្ត្រេស ឬនឿយហត់ពីការងារ។ ស្កាយលែន Jet’s Garden Park & 7NG មានទីតាំងនៅភូមិវិហារសួគ៌ជើង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕


