លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានលើកឡើងថា សម្រាប់រូបលោកនៅពេលដាក់ចិត្តធ្វើរឿងអ្វីមួយហើយ គឺតែងតែធ្វើឱ្យអស់ពីចិត្ត និងធ្វើឱ្យបានល្អបំផុត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ និងច្បាស់លាស់។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា ពេលលោកដាក់ចិត្តធ្វើអ្វីមួយហើយ លោកតែងតែធ្វើឱ្យអស់ពីចិត្ត ធ្វើឱ្យល្អបំផុតតាមដែលអាចទៅរួច ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ “ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ ច្បាស់លាស់“។
ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់គម្រោងបុរី ហេង បូរិន របស់លោកនោះដែរ លោកឧកញ៉ា បានបន្តថា Borey Heng Borin Group -HBR គុណភាពសំណង់ ទីតាំងបរិស្ថានជុំវិញ ល្អ និងជាពិសេសមានសកលវិទ្យាល័យរបស់រដ្ឋ គឺ សកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅក្បែរទីតាំងគម្រោងផងដែរ។ បងប្អូនចង់មកមើលដល់ទីតាំង អាចអញ្ជើញទៅបាន ដោយទីតាំងគម្រោងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមជម្រាបជូនថា គម្រោងបុរី ហេង បូរិន ជាគម្រោងទី១ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៥ហិកតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងផ្ទះល្វែងប្រភេទ E2 ផងដែរ៕
