ឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រកាសអ្នកនិពន្ធចម្រៀងឆ្នើមម្នាក់ជាទូតសុឆន្ទៈផ្លូវការរបស់បុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា បណ្ឌិត គីម ហ៊ាង ថៅកែក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ទូទាំងប្រទេស ជាម្ចាស់បុរីវិមាន សំណាង នៅចំពោះអ្នកជាចូលរួមជាច្រើននាក់បានកាសស្វាគមន៍អ្នកនិពន្ធខ្មែរឆ្នើមម្នាក់ គឺលោក សួន ពិសិដ្ឋ កាន់ដំណែងជាទូតសុឆន្ទៈជាផ្លូវការរបស់បុរី វិមានសំណាង (Brand Ambassador) នៅរសៀលថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាស្វាគមន៍អ្នកនិពន្ធចម្រៀងឆ្នើមក្នុងបរិយាកាសដ៏ឪឡារិកនាពេលនោះ ដែលកាន់ប៊ិចចុះហត្ថលេខាដោយផ្ទាល់ពីលោកឧកញ៉ាបណ្ឌិត គីម និងលោក សួន ពិសិដ្ឋ ព្រមទាំងផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ផងពីអគ្គនាយិកាបុរី វិមាន គឺលោកជំទាវឧកញ៉ាវ័យក្មេង គង់ សំណាង និងមានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។

អគ្គនាយកបុរី វិមាន សំណាង ឧកញ៉ា បណ្ឌិត គីម ហ៊ាង បានថ្លែងថា «បុរីរបស់យើងគឺជាបុរីលំដាប់ខ្ពស់ហេតុដូច្នេះយើងត្រូវការ BA (Brand Ambassador) ដែលមិនមែនតែយកសម្រស់ជាគោលនោះ ដោយការលក់របស់បុរី វិមានសំណាង គឺយើងលក់សោភណភាព និងគុណតម្លៃ»។

លោកឧកញ៉ាបណ្ឌិតបន្តថា អ្នកដែលដំណាងជាទូតសុឆន្ទៈរបស់បុរី វិមានសំណាង ជាបុគ្គលមានដែលមានគំនិតពាណិជ្ជកម្ម ទីផ្សារ ខណៈដែលការលក់របស់បុរី វិមានសំណាង គឺលក់ទាំងនៅក្នុងស្រុក នៅក្រៅស្រុក ដែលតម្រូវឲ្យ BA (Brand Ambassador) ដើរនៅក្រៅប្រទេស ហើយសម្រាប់លោក សួន ពិសិដ្ឋ ស័ក្តសមបំផុតក្នុងការទទួលដំណែងទូតសុឆន្ទៈរបស់បុរី វិមានសំណាង។

សូមស្តាប់ប្រសាសន៍ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជុំវិញការប្រកាសពីលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ក្លាយជាទូតសុឆន្ទៈជាផ្លូវការរបស់បុរី វិមានសំណាង លោក សួន ពិសិដ្ឋ ដែលត្រូវមហាជនស្គាល់ថា អ្នកនិពន្ធចម្រៀងឆ្នើមៗមួយរូបនៅប្រទេសកម្ពុជា បានលើកឡើងថា ការដែលផ្តល់ដំណែង BA (Brand Ambassador) មកឲ្យលោកអ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ផ្ទាល់តែម្តង មុនចាប់អារម្មណ៍លើបុរី វិមានសំណាង គឺដោយសារបុគ្គលលក្ខណៈ អត្តចរិត និងផ្នត់គំនិតដ៏វែងឆ្ងាយ ពិសេសនោះទំហំផ្លូវចិត្តរបស់លោកទាំងពីរ។

លោកថ្លែងថា៖ «អ្វីដែលខ្ញុំស្រឡាញ់ខ្លាំងនោះដោយសារគាត់ (ឧកញ៉ាបណ្ឌិត គីម ហ៊ាង) បានបញ្ជាក់ប្រាប់ខ្ញុំច្បាស់ ដំបូងខ្ញុំឆ្ងល់ហេតុអ្វីបានបងធ្វើតែផ្ទះវីឡាសុទ្ធ ម៉េចបានជាមិនធ្វើផ្ទះដូចគ្នាខ្លះទៅ… គាត់បានបញ្ជាក់ខ្ញុំវិញថា តំបន់សក្តានុពលហើយគាត់បានធ្វើមុនដំបូងគេនៅកន្លែងក្រុងដើម្បីប្រែក្លាយទៅជាតំបន់អភិជនរស់នៅ ហើយពិសេសនោះកម្រមានតំបន់ណាដែលមានដីមានព្រែកធម្មជាតិព័ទ្ធជុំវិញគម្រោងណាស់…។ ខ្ញុំមិនដែលនឹកស្មានបានក្លាយជាទូតសុឆន្ទៈ Brand Ambassado របស់គម្រោងបុរី វិមានសំណាងឡើយ ព្រោះខ្ញុំចង់ជួយគាត់ គឺជួយប្រមូតផ្សព្វផ្សាយ ជួយលក់ និងជួយរៀបចំយុទ្ធសាស្រ្តទីផ្សារតែប៉ុណ្ណោះ ថ្ងៃនេះគាត់បានប្រគល់ដំណែងទូតសុឆន្ទៈ ខ្ញុំពិតជារំភើបមែនទែន តាមពិតខ្ញុំចង់ជួយនោះទេ»។

លោក សួន ពិសិដ្ឋ បានបញ្ជាក់ដែរថា ទាក់ទងនឹងវិស័យអចលនទ្រព្យលោកបានរៀនសូត្រតាំងពី១០ឆ្នាំជាង ដោយសារលោកមានក្តីស្រឡាញ់។ ទន្ទឹមនឹងនោះក៏បានទិញសៀវភៅផ្នែកអចលនទ្រព្យពីសហរដ្ឋអាមេរិកយកមកអានទៀតផង ក្រោយមកបានស្គាល់គ្រូបរទេសនៅសហរដ្ឋអាមេរិក។ បន្ទាប់មកលោកបានសម្រេចចិត្តប្រឡូកក្នុងវិស័យអចលនទ្រព្យដោយទទួលបានជោគជ័យលើការពុះដីឡូតិ៍។

បុរី វិមានសំណាង ​​របស់​​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង និង​លោកជំទាវឧកញ៉ា គង់ សំណាង ជា​បុរី​លំដាប់​អភិជន ដែល​មាន​ម៉ូដផ្ទះវីឡា ៣ប្រភេទ គឺ​វីឡាឃីង វីឡាឃ្វីន និងវីឡា​ព្រីន។ ប្រិយមិត្ត​ អាច​​អញ្ជើញ​ទៅ​កាន់​​​ការិយាល័យ​របស់​គម្រោង បុរី វិមានសំណាង ​ផ្ទាល់ ដែល​មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

គួរ​បញ្ជាក់​ថា​ បុរី វិមានសំណាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែប​ក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង​សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕