ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ គឺជាក្រុមហ៊ុនខ្មែរឈានមុខគេមួយ ក្នុងការទទួលបញ្ញើឥវ៉ាន់ ទៅតាមបណ្តារាជធានី ខេត្ត ព្រមទាំងទៅក្រៅប្រទេសមួយចំនួន ប៉ុន្តែក្នុងនោះ ក៏មានបញ្ញើឥវ៉ាន់ចំនួន ១២ប្រភេទ ដែលក្រុមហ៊ុន មិនទទួលក្នុងការដឹកជញ្ជូន។

ប្រភេទបញ្ញើ ដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ មិនទទួលក្នុងការដឹកជញ្ជូន ទាំង១២ប្រភេទ សុទ្ធសឹងតែជាប្រភេទឥវ៉ាន់ ដែលងាយរងនឹងហានិភ័យ និងជាប្រភេទឥវ៉ាន់ខុសច្បាប់ ក្នុងនោះរួមមានដូចជា៖ អាវុធជាតិផ្ទុះ ឧស្ម័នដែលងាយឆេះ វត្ថុធាតុគីមី វិទ្យុសកម្ម សារធាតុញៀន គ្រឿងញៀន សត្វមានជីវិតគ្រប់ប្រភេទ សាច់សត្វអភិរក្ស គ្រឿងអលង្ការគ្រប់ប្រភេទ វត្ថុបុរាណ សារធាតុហាមឃាត់ និងប្រភេទឈើខុសច្បាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើនជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕