កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកស្រី សេង សុវីរដ្ឋា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/២៦១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចេញព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា ជូនលោកស្រី សេង សុវីរដ្ឋា នៅពេលនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា លោកស្រី សេង សុវីរដ្ឋា ជាពាណិជ្ជករវ័យក្មេងមួយរូប ដែលតែងតែបរិច្ចាគថវិកាជួយការងារសង្គមជាញឹកញាប់។ លោកស្រី គឺជាឧត្តមភរិយារបស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន មេបញ្ជាការរង នៃកងពលតូចលេខ៧០ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីដើមខែមីនា ឆ្នាំ២០១៩៕

