កម្ពុជា-ឡាវ បានពិភាក្សារួមគ្នាពីគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរួមគ្នា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងសន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃខាងមុខកម្ពុជា នឹងមានគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងកម្ពុជា រវាងឡាវ និងរវាងកម្ពុជាជាមួយបណ្តាប្រទេសដដៃ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចតេជោ បានអះអាងដែរថា កម្ពុជា-ឡាវ ក៏បានពិភាក្សាពីគម្រោងលើកកម្ពស់នៅកិច្ចសហប្រតិបត្តការលើវិស័យទេសចរណ៍ តាមរយៈការភ្ជាប់ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា នៅតំបន់ទេសចរណ៍សំខាន់ៗ និងទៅតំបន់ទីក្រុងផងដែរ។
ជាមួយគ្នានោះ អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា បានសម្តែងការអបអរសាទរចំពោះគម្រោងតភ្ជាប់ផ្លូវរថផ្លូវល្បឿនលឿនជាមួយឡាវឆ្ពោះទៅចិនកម្ពុជា។ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយឡាវ គឺកម្ពុជាចំណេញច្រើនផ្នែកពាណិជ្ជកម្ម។
សូមស្តាប់ប្រសាសន៍ឧកញ៉ា ស៊ិន ចន្ធី៖