ឧកញ៉ាបណ្ឌិត គីម ហ៊ាង គ្រោងនាំចូលក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់អាមេរិក មកកម្ពុជាក្នុងពេលឆាប់ៗនេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អគ្គនាយកបុរី វិមានសំណាង ​​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា លោក​គ្រោង​នឹង​នាំចូល​ក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាធំមួយទៀត​ពី​សហរដ្ឋអាមេរិក មកកាន់​ប្រទេសកម្ពុជា ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បាន​​លើក​ឡើង​ ​​តាម​រយៈទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួន នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ​នេះ​ យ៉ាង​ដូច្នេះ​ថា៖ ១)គីម ហ៊ាង បាននាំចូលក្រុមហ៊ុនធំ ផ្នែកអចលនទ្រព្យ ពីអាមេរិក មកកម្ពុជា ដោយបានខាតលុយ​ច្រើន​ក្នុង ៥ឆ្នាំដំបូង និងបន្តខាតលុយនៅ ៥ឆ្នាំទៀត សម្រាប់កុងត្រាអាជីវកម្ម ៤០ឆ្នាំ, ២) គីម ហ៊ាង នឹងចូលនាំ​ក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាធំមួយទៀតពីអាមេរិក ចូលមកកម្ពុជា ក្នុងពេលឆាប់ៗនេះ, ៣)អ្នកមានកម្ពុជា ដែល​ចង់ចូលហ៊ុនជាមួយ គីម ហ៊ាង ក្នុងការរកស៊ីជាមួយក្រុមហ៊ុនធំៗ របស់អាមេរិក អាចជួប ដើម្បីពិភាក្សា​គ្នាដោយ​ផ្ទាល់​ជាមួយ គីម ហ៊ាង បានគ្រប់ពេល។

គួរបញ្ជាក់ថា ​​​​ពេលនេះ​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​កំពុង​នៅ​សហរដ្ឋអាមេរិក ​​ខណៈ​ដែល​លោក​កំពុង​ដឹកនាំ​ប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប ​ចាក​ចេញ​ពី​កម្ពុជា កាលពី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បី​ចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមាន​សមាជិក​ចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក៕