នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតតបនឹងចិត្តសប្បុរសរបស់ ឧកញ៉ាបណ្ឌិត ឡាយ លន់ បន្ទាប់ពីលោកឧកញ៉ាល្បីឈ្មោះរូបនេះ បានបរិច្ចាគថវិកា ៥លានរៀលជូនរាជរដ្ឋាភិបាលទប់ទល់ Covid-19។

នៅក្នុងលិខិតចុះហត្ថលេខារបស់សម្ដេចតេជោ រាជរដ្ឋាភិបាលសូមកោតសរសើរដល់ទឹកចិត្តសប្បុរសរបស់លោក ឧកញ៉ាបណ្ឌិត និងសូមជូនពរឲ្យតារាស្រី និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ។

តាមផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់ការចូលរួមពីសប្បុរសជនដែលនាំមុខដោយព្រះមហាក្សត្រនិងសម្តេចម៉ែគិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២០ កន្លងទៅនេះ ទទួលបាននូវជំនួយចំនួន13,998,698ដុល្លារ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការបរិច្ចាគបៀវត្សមានចំនួន២២០៦១នាក់ដែលមានទំហំទឹកប្រាក់២៨ ៨១៤ ០២៥ ០០០រៀល៕


