ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០២៣ តទៅ អតិថិជន ដែលបានទិញផ្ទះពីគម្រោង បុរី ហេង បូរិន របស់លោកឧកញ៉ា ហេង បូរិន នឹងទទួលបានសោចូលរស់នៅជាបណ្ដើរៗ ស្របតាមកុងត្រា និងការសន្យារបស់ក្រុមហ៊ុនយ៉ាងពិតប្រាកដ។
ការប្រកាសផ្ដល់សិទ្ធិ និងសោរជូនម្ចាស់ផ្ទះ ក្នុងគម្រោងបុរី ហេង បូរិន នេះដែរ ត្រូវបានឧកញ៉ា ហេង បូរិន បញ្ជាក់ថា៖ ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ខាងបុរី យើងខ្ញុំនឹងប្រគល់សោជូនអតិថិជនចូលរស់នៅផ្ទះក្នុងក្ដីស្រមៃរបស់ពួកគាត់ ប្រកបដោយភាពជឿជាក់ និងទំនួលខុសត្រូវពីខាងក្រុមហ៊ុន។

ឧកញ៉ា ម្ចាស់គម្រោងបុរី ហេង បូរិន រូបនេះពន្យល់បន្ថែមថា ក្នុងដំណាក់កាលនៃការប្រគល់ផ្ទះជូនអតិថិជនលើកដំបូងនេះ យើងមានផ្ទះទាំងអស់ប្រមាណជាង ៤០ផ្ទះ។ ក្នុងនោះ មានទាំងប្រភេទផ្ទះ អាជីវកម្ម (Shop House) និងផ្ទះប្រភេទ Eo ។ ហេតុដូច្នេះហើយ ខាងក្រុមហ៊ុនយើងខ្ញុំជឿជាក់ថា ចាប់ពីចុងខែកុម្ភៈនេះ និងជាបន្តបន្ទាប់ អតិថិជនទាំងអស់ ពួកគាត់ នឹងសម្រេចក្ដីសុបិន្ត ចូលរស់នៅជួបជុំក្រុមគ្រួសារ បងប្អូន ប្រកបដោយសុខសុភមង្គលជាក់ជាមិនខាន។
គម្រោង បុរី ស្ថិតក្នុងតំបន់ដ៏មានសក្ដានុពល របស់ឧកញ៉ា ហេង បូរិន លាតសន្ទឹងលើផ្ទៃដីប្រមាណជាង ៥ហិចតា និងសាងសង់ផ្ទះជាច្រើនប្រភេទ រួមមានប្រភេទផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) ក្នុងនោះ ក្រុមហ៊ុនបានសាងសង់រួចជាបន្តបន្ទាប់ដោយសម្រេចបាន ចំនួនជាង ៣០០ល្វែង ។ ដោយឡែក សម្រាប់ Block A នៃគម្រោង ក្រុមហ៊ុន សម្រេចការសាងសង់បានជិត ៨០% ហើយ។



អ្វីដែលជាលក្ខខ័ណ្ឌដ៏ពិសេសបំផុតនោះ សម្រាប់ការបង់ប្រាក់ អតិថិជនអាច កក់ត្រឹមតែ $500 លោកអ្នកនឹងក្លាយជាម្ចាស់ផ្ទះភ្លាមៗ ឯការបង់ប្រចាំខែ គឺត្រឹមតែ 249$/ខែ ឥតការប្រាប់រយៈពេល ដល់ទៅ ១៥ខែ រួមទាំងល.ខ ចរចាជាក់ស្ដែងជូនអតិថិជនផ្ទាល់ផងដែរ។
ស្វែងរកផ្ទះ ដែលស្ថិតនៅតំបន់មានការអភិវឌ្ឍន៍ និងមានសក្តានុពល ទុកសម្រាប់រស់នៅក៏បាន សម្រាប់បើករបរអាជីវកម្មក៏បាន ឬទុកសម្រាប់ធ្វើការវិនិយោគចំណេញទ្វេដងទៅថ្ងៃមុខ កុំភ្លេចគម្រោងបុរី ហេង បូរិន ដែលមានទីតាំងស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេស ទល់មុខសាកលវិទ្យាល័យ ហ៊ុមព័ទ្ធទៅដោយរោងចក្រសហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)




