លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុម KW Cambodia ត្រូវបានតែងតាំងជាទីប្រឹក្សា ផ្ទាល់ ប្រធាន Sokimex Investment Group របស់អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ហើយការតែងតាំងនេះ ដោយមើលឃើញថា ឧកញ៉ាបណ្ឌិតមានបទពិសោធន៍គ្រប់គ្រាន់ក្នុងសង្គមជាតិ ជាពិសេសវិស័យអលនទ្រព្យតែម្តង។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា« ខ្ញុំបាទ និងថ្នាក់ដឹកនាំកំពូលៗ របស់ KW Cambodia កំពុងស្វែងរកឱកាសនិងការងារជាច្រើនអោយសមាជិក KW Cambodia នៅទូទាំងប្រទេសបានធ្វើ និងរកលុយអោយបានច្រើន។ ខ្ញុំបានស្នើសុំទៅអ្នកឧកញ៉ា សុខ គង់ ប្រធាន Sokimex Investment Group Co., Ltd ដើម្បីបានធ្វើជាទីប្រឹក្សារបស់គាត់ ដោយមិនទទួលប្រាក់ខែ ដើម្បីបានឱកាសអោយក្រុមការងារ KW Cambodia ជួយលក់គំរោងឋានសួគារ៌បូកគោ និងគំរោងច្រើនទៀត!»។
លើសពីនេះលោកឧកញ៉ាបណ្ឌិតបង្ហើបថា
មហាសេដ្ឋីខ្មែរបន្ទាប់
គឺអាចជាអ្នកឧកញ៉ា ពឹង ឃាងសែ
ប្រធានធនាគារ កាណាឌីយ៉ា
និងអ្នកឧកញ៉ា ហុង ពីវ
ម្ចាស់គំរោងអភិវឌ្ឍន៌បុរី
ពិភពថ្មី ព្រមទាំងកំពូលអ្នកមានប្រចាំប្រទេស
៣ទៅ ៥នាក់ទៀត!។
យ៉ាងណាក៏ដោយលោកឧកញ៉ាថា
«ដើម្បីបើក KW
Cambodia អោយបាន ១០០ទីតាំង
និងក្រុមការងារលើសពី
៧០០០នាក់ ត្រឹមឆ្នាំ ២០៣០
នោះខ្ញុំបាទ មិនថោកអីនឹងដៃ
មិនថ្លៃអីនឹងមាត់
ដើម្បីសុំការងារផ្នែកលក់គំរោងធំៗ
ពីមហាសេដ្ឋីធំៗ ក្នុងប្រទេសអោយបងប្អូន
KW Cambodia លក់នោះទេ!»លោកឧកញ៉ាបណ្ឌិតបានអំពាវនាវ
សូមបងប្អូន ដែលជាថ្នាក់ដឹកនាំលំដាប់
OP, TL, MCA, ALC & Top Agents អញ្ជើញចូលរួមស្តាប់
និងស្វែងយល់ពីគំរោងឋានសួគារ៌បូកគោ
នៅការិយាល័យ KW Khmer Real Estate
នៅថ្ងៃព្រហស្បតិ៍ទី
៣០ មេសា ២០២០ ម៉ោង 9:30 ព្រឹក។
KW Cambodia
នឹងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់ភ្នំបូកគោ
នៅថ្ងៃសុក្រ ០១ ឧសភា ២០២០
ដោយលោកបណ្ឌិត ភូ សម្បត្តិ
ជាអ្នករៀបចំនិងចាត់ចែង។ជាមួយគ្នានោះអ្នកជំនួញខាងលើមើលឃើញថា
អ្វីៗដើម្បីឱកាសការងារ
វិនិយោគ ប្រាក់ចំណេញ
និងការរីកចំរើនរបស់បងប្អូន
KW Cambodia នៅទូទាំងប្រទេស។
ប្រភព៖daily-khmer.com