ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ពួកយើងគ្រាន់តែចង់បង្ហាញដល់មិត្តភ័ក្តិមកពី ៥២ប្រទេស និងពិភពលោកថា ពួកយើងមកពីកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អគ្គនាយកបុរី វិមានសំណាង រីករាយ​ក្នុង​ការ​តំណាង​​ក្រុមហ៊ុន KW Cambodia ​​​ដើម្បី​បង្ហាញ​​វត្តមាន​​​​ជាមួយ​​នឹង​​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មក​ពី​ ៥២​ប្រទេស​ទៀត ​​និង​ធ្វើ​ឱ្យ​ពួកគេ​បាន​ស្គាល់​ប្រទេសកម្ពុជា កាន់​តែ​ច្រើន ក្នុង​កម្មវិធី​ជួបជុំ​សន្និបាត​​របស់​ក្រុម​ហ៊ុន KW ​នៅ​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា​បណ្ឌិត ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ពួកយើងគ្រាន់តែចង់បង្ហាញដល់មិត្តភ័ក្តិមកពី ៥២ប្រទេស និង​ពិភពលោក​ថា ពួកយើងមកពីកម្ពុជា។ ក្នុង​ដំណើរ​បេសកកម្ម​នេះ លោក​ឧកញ៉ា​ ក៏​គ្រោង​នឹង​នាំចូល​ក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាធំមួយទៀត​ពី​សហរដ្ឋអាមេរិក មកកាន់​ប្រទេសកម្ពុជា ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផងដែរ។

​​​សូម​ជម្រាប​ជូន​ថា ​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​​បាន​​ដឹកនាំ​​ក្រុមការងារ​ក្រុមហ៊ុន KW Cambodia​ សរុបចំនួន ១៧រូប ​ចាក​ចេញ​ពី​កម្ពុជា កាលពី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បី​ចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមាន​សមាជិក​ចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក។

ក្នុងកម្មវិធីជួបជុំមហាគ្រួសារ KW World Wide ប្រចាំឆ្នាំ២០២៣ នាទឹកដីសហរដ្ឋអាមេរិចនេះ រួម​មានវេទិកា​នៃចែករំលែកបទពិសោធន៍ពីអ្នកជំនាញអចលនទ្រព្យល្បីៗ ឱកាសនៃសាងបណ្ដាញជាមួយភ្នាក់ងារអចលន​ទ្រព្យ​អន្តរជាតិមកពីប្រទេសផ្សេងៗ និងការស្វែងយល់ស៊ីជម្រៅ ពីបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដែល​កំពុង​ដាក់ដំណើរការប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ ហើយ​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​មួយ ដែល​ប្រទេស​កម្ពុជា​​​យើង មាន​អ្នក​តំណាង​ចូល​រួម​៕