ឧកញ៉ា លឹម ហេង៖ បើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន រួមចំណែកជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា រៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដៃ ប្រទេសជប៉ុន អាណត្តិទី១ លើកទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាអនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត លោក ទុយ រី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ព្រមទាំង ក្រុមហ៊ុនសហគ្រាសជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាលទ្ធផលនៃការបោះឆ្នោត សម្រាប់អាណត្តិទី១នេះ លើកទី១ សមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មានបន ចំនួន១៤រូប ខណៈដែលលោក រស់ រាសី ប្រធានក្រុមហ៊ុន Shin Fuji Soji Co., Ltd ទទួលបានការគាំទ្រធ្វើជាប្រធាន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់អំពីប្រវត្តិនៃការស្នើបង្កើតការិយាល័យតំណាងននេះ ដែលឆ្លងកាត់ការជជែកពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ទាំងជួបផ្ទាល់និងតាមប្រព័ន្ធអនឡានដើម្បីឲ្យស្របតាមច្បាប់ជាធរមាន និង បម្រើផលប្រយោជន៍រួម។

ឧកញ៉ា លឹម ហេង

លោកឧកញ៉ាបន្តថា នៅមានកិច្ចការជាច្រើនដែលត្រូវសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់ការិយាល័យតំណាងនៅតំបន់សេនដៃប្រទេសជប៉ុន ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជននៅកម្ពុជា។

បើតាមលោកឧកញ៉ា លឹម ហេង សក្តានុពលវិនិយោនៅកម្ពុជា មានវិសាលភាពធំធេង ហើយ មានកិច្ចការជាច្រើនដែលយើងអាចធ្វើរួមគ្នាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់វិស័យឯកជនប្រទេសទាំងពីរ។ ការបោះឆ្នោតនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់សភាពាណិជ្ជកម្មកម្ពុជា ហើយខ្ញុំជឿជាក់ថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅជប៉ុន ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕