លោក កែវ បូណ៌ភិរក្ស ម្ចាស់បុរីឡុងនី និងជាម្ចាស់ក្រុមហ៊ុនស៊ីម៉ង់ត៍បៀក បូទិកា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក កែវ បូណ៌ភិរក្ស ត្រូវបានគេដឹងថា ជាម្ចាស់បុរីឡុងនី ដែលបច្ចុប្បន្នមានដល់ទៅ៤គម្រោងធំៗ ខណៈដែលគម្រោងទី៤ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ កែងប្រសព្វនឹងផ្លូវ ៥០ម៉ែត្រ ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបុរីរបស់លោកផ្តោតសំខាន់លើប្រភេទផ្ទះវីឡាភ្លោះ។ បន្ថែមពីនេះ លោកក៏ជាក្រុមហ៊ុនស៊ីម៉ង់ត៍បៀក បូទិកា ដែលចរាចរណ៍លើទីផ្សារប្រមាណ ២០ឆ្នាំមកហើយផងដែរ។

ស៊ីម៉ង់ត៍បៀក C-Plast បំបាត់ក្រឡាខ្ជឹង របស់ក្រុមហ៊ុន បូទិកា ជាស៊ីម៉ង់ត៍បៀក ដែលមានកំលាំងតោងស្អិតខ្លាំង ធន់នឹងកំដៅ និងជាផលិតផលដែលទទួលស្គាល់ដោយ វិស្វករ ម្ចាស់សំណង់ អ្នកប្រើប្រាស់ ផលិតដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ៕


