លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃអង្គារនេះ បានប្រគល់រថយន្តថ្មីស្រឡាងមួយគ្រឿង ម៉ាក Toyota Hilux ស៊េរីឆ្នាំ២០២៣ ដល់បុគ្គលិកឆ្នើមម្នាក់ ដែលមានស្នាដៃល្អ រួមចំណែកជាមួយក្រុមហ៊ុន។

លោកឧកញ៉ា ម្ចាស់គម្រោងបុរី ហេង បូរិន រូបនេះ បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ យ៉ាងដូច្នេះថា ៖ «ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង លទ្ធផលការងារល្អ គឺជាអាវុធប្រចាំខ្លួន ដើម្បីធ្វើឱ្យជីវិតយើងប្រសើរឡើង។»
ឧកញ៉ាវ័យក្មេង ដែលតែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកថ្នាក់ក្រោមជារឿយៗ រូបនេះ ពន្យលបន្ថែមថា នេះជាលើកទីពីរហើយ ដែលលោកបានប្រគល់ រថយន្តថ្មីស្រឡាង សេរីឆ្នាំ2023 Toyota Hilux ដល់បុគ្គលិក ដែលមានស្នាដៃជាមួយក្រុមហ៊ុន។ លោកពិតជាមានមោទនភាព ហើយលោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានបុគ្គលិកផ្សេងៗទៀត អាចទទួលបានដូចជាបុគ្គលិករូបនេះដែរ នាពេលខាងមុខឆាប់ៗនេះ។

សូមជម្រាបថា លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ គម្រោងបុរី លោកឧកញ៉ា សាងសង់ឡើងលើផ្ទៃដីប្រមាណជាង ៥ហិចតា ដោយសាងសង់ផ្ទះជាច្រើនប្រភេទ រួមមានប្រភេទផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) ក្នុងនោះ ក្រុមហ៊ុនបានសាងសង់រួចជាបន្តបន្ទាប់ដោយសម្រេចបាន ចំនួនជាង ៣០០ល្វែង ។ ដោយឡែក សម្រាប់ Block A នៃគម្រោង ក្រុមហ៊ុន សម្រេចការសាងសង់បានជិត ៨០% ហើយ។
ក្នុងនោះអតិថិន ដែលកំពុងស្វែករកលំនៅឋាន ក្នុងតំបន់មានការអភិវឌ្ឍន៍ និងមានសក្តានុពល ទុកសម្រាប់រស់នៅក៏បាន សម្រាប់បើករបរអាជីវកម្មក៏បាន ឬទុកសម្រាប់ធ្វើការវិនិយោគចំណេញទ្វេដងទៅថ្ងៃមុខ កុំភ្លេចគម្រោងបុរី ហេង បូរិន ដែលមានទីតាំងស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេស ទល់មុខសាកលវិទ្យាល័យ ហ៊ុមព័ទ្ធទៅដោយរោងចក្រសហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)៕



