លោក លឹម សែថេង កូនប្រុសរបស់លោកឧកញ៉ា លឹម បុក អគ្គនាយក និងជាស្ថាបនិក រមណីយដ្ឋានឆ្នេរសុភមង្គល និងផ្ទះសំណាក់ សុភមង្គល នៅខេត្តកោះកុង ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។


លោក លឹម សែថេង ត្រូវបានគេដឹងថា ជាអ្នកជំនួញវ័យក្មេងមួយរូបនៅខេត្តកោះកុង ខណៈដែលលោកតែងតែជួយគ្រប់គ្រងលើមុខជំនួញរបស់ឪពុករបស់លោកផងដែរ ដូចជា រមណីយដ្ឋាន ឆ្នេរសុភមង្គល និងផ្ទះសំណាក់ សុភមង្គល មានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
សូមជម្រាបថា លោកឧកញ៉ា លឹម បុក ក៏ជាប្រធានក្រុមហ៊ុន លឹម បុក ខនស្ត្រាក់សិន មេធៀរៀល និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ផងដែរ៕





