ថ្ងៃទី០៤ មីនា ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងបង្ហាញឱកាសបង្កើតប្រាក់ចំណូលពីគម្រោងបុរី ខេអេស រ៉េស៊ីដេន ជូនភ្នាក់ងារលក់អចលនទ្រព្យ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងវាគ្មិនជាច្រើនរូប​ទៀត​ក្នុងវិស័យ​អចលនទ្រព្យ នឹងជួបគ្នាក្នុង​ដំណើរទស្សនកិច្ច និងបទបង្ហាញ ស្ដីពីឱកាសបង្កើតប្រាក់ចំណូលពី គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ ចុង​សប្តាហ៍​នេះ ជូនដល់ក្រុមការងារភ្នាក់ងារលក់អចលនទ្រព្យទាំងអស់នៅកម្ពុជា ដែលកំពុងស្វែងរកប្រាក់ចំណេញពីគម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ច និង​ឱកាស​បង្កើត​ប្រាក់​ចំណូល​នេះ លោក​អ្នក​អាច​អញ្ជើញ​ចូល​រួម​ដោយ​ឥត​គិតថ្លៃ ​​ដែល​កម្មវិធី​នឹង​ចាប់​ផ្តើមពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។ ​​ក្នុង​នោះ អ្នក​ចូល​រួម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា៖ បង្កើនសមត្ថភាពរកប្រាក់ចំណូល​ដោយគ្មាន​ដែនកំណត់, ជាការវិនិយោគ​ដ៏រឹងមាំ, ជាការការពារដ៏ល្អបំផុត​ប្រឆាំងនឹង​អតិផរណា, ជាអ្នកសម្របសម្រួល និងបំពេញតម្រូវការជាមូលដ្ឋាន​យ៉ាងពេញចិត្ត ទៅដល់មនុស្សទូទៅ។

កម្មវិធី​បង្ហាញឱកាសបង្កើតប្រាក់ចំណូលពីគម្រោងបុរី ខេអេស រ៉េស៊ីដេន ​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​គម្រោង​​​ផ្ទាល់ ​តាម​រយៈ​ Google Map ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168 ។

សូមចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ ចុះឈ្មោះចូលរួម

បុរី ខេ អេស រ៉េស៊ីដេន (KS RESIDENCE) គឺជាបុរី បែបទំនើប ទាន់សម័យ មានតម្លៃសមរម្យ សាកសមសម្រាប់មនុស្សទូទៅ មិនថា មន្រ្តីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន ឬបងប្អូនអាជីវករនោះទេ។

បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម​ ​ក្រោយវត្តដូនសរ ៣០០ម។

បុរី ខេអេស មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងស្ងៀមស្ងាត់ល្អ ស​ម្រាប់លោកអ្នកដែលចូលចិត្តលំហែកាយ សម្រាក់ពីការងារ ឬស្នាក់នៅជាប់លាប់ក្ដី។ជាពិសេស បុរី ខេអេស រ៉េស៊ីដេន (KS RESINDENCE) មានផាសុខាភាព និងសុខសុវត្ថិភាពពេញលេញ។

សូម​ជម្រាប​ជូន​ថា កម្មវិធី​ដំណើរទស្សនកិច្ច និងឱកាសបង្កើតប្រាក់ចំណូលពីគម្រោងបុរី ខេអេស រ៉េស៊ីដេន នេះ​ ​​រៀប​ចំ​ឡើង​ដោយ​ KW Cambodia សហការ​រៀបចំ​ដោយ​ KW Khmer Real Estate និង​ឧបត្ថម្ភ​គាំទ្រ​​ដោយ​បុរី ខេអេស រ៉េស៊ីដេន និង​បុរី វិមានសំណាង ​​របស់​លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង៕