លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា ភាពជោគជ័យប្រកបដោយក្តីសុខពិតប្រាកដនោះ គឺការរស់នៅដោយសាមញ្ញ ដោយមិនលោភលន់ឈ្លក់វង្វែងនឹងអំណាច និងសម្ភារៈនិយមជ្រុលហួសហេតុ។

លោកឧកញ៉ាអគ្គនាយក ដែលជានិច្ចកាលតែងតែចែករំលែកនូវទស្សនៈល្អៗ និងតែងមានគំនិតសុទិដ្ឋិនិយមរូបនេះ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ភាពជោគជ័យប្រកបដោយក្តីសុខ គឺការរស់នៅដោយសាមញ្ញ មិនឈ្លក់វង្វែងនឹងអំណាច ហើយក៏កុំសម្ភារ:និយម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះលោកឧកញ៉ា សួរ វីរៈ មានមុខជំនួញជាច្រើនក្នុងដៃលើវិស័យអចលនទ្រព្យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងភេសជ្ជៈជាដើម។ ថ្មីៗ នេះលោកក៏បានបង្កើតផ្សារអេឡិចត្រូនិច VTENH ដែលជាផ្សារលក់ទំនិញតាម Onlineទំនើបផងដែរ ហើយលោកឧកញ៉ា ត្រូវបានគេយល់ឃើញថា ជាបុគ្គលមួយរូបចូលចិត្តជីវិតបែបសាមញ្ញ ព្រមទាំងស្រឡាញ់វប្បធម៌ចែករំលែកជួយដល់អ្នកក្រខ្សត់ និងជួយដល់សង្គម។

ជាក់ស្តែង កាលពីដើមខែតុលា ឆ្នាំ២០២២ ក្នុងឱកាសខួបកំណើតរបស់ខ្លួន លោកឧកញ៉ា សួរ វីរៈ បានបរិច្ចាគថវិកាប្រមាណ ៨១លានរៀល ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារទាំងអស់ ដែលកំពុងត្រូវការព្យាបាលជំងឺផ្សេងៗ៕