ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជូនកម្រៃជើងសារខ្ពស់មិនធ្លាប់មានដល់ភ្នាក់ងារលក់ បុរី KS Residence កៀនស្វាយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស និងជាម្ចាស់អភិវឌ្ឍន៍គម្រោង បុរី KS Residence នៅកៀនស្វាយ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីជួបជុំភ្នាក់ងារលក់របស់ KW Cambodia ជាច្រើននាក់ បង្ហាញពីឱកាសបង្កើតប្រាក់ចំណូលពី គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធីជួបជុំ និងដំណើរទស្សនកិច្ចរបស់ភ្នាក់ងារលក់អចលនទ្រព្យ KW Cambodia មកកាន់គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) នេះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា៖ “ដើម្បីរួមចំណែកបង្កើតប្រាក់ចំណូលបានកាន់តែច្រើនពី គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដល់ក្រុមការងារភ្នាក់ងារលក់អចលនទ្រព្យទាំងអស់របស់ KW Cambodia ក្រុមហ៊ុនយើងខ្ញុំសម្រេចថា នឹងបង្កើនប្រាក់កម្រៃជើងសារលើកទឹកចិត្ត ជូនភ្នាក់ងារលក់ ដល់ចំនួន ៤% បន្ថែម។ អ្វីដែលពិេសសជាងនេះទៀតនោះ គឺប្រាក់ commissions ដែលភ្នាក់ងារលក់បិទការលក់បាន ក្រុមហ៊ុននឹងទូរទាត់ជូនភ្លាមៗ មិនរងចាំយូរទេ ពោល គឺបន្ទាប់ពីអតិថិជនបងប្រាក់ ១០% ទៅ២០% ពួកគាត់នឹងទទួលបានដែរ។”

បុរី KS Residence គឺជាគម្រោង អភិវឌ្ឍន៍ ដោយ លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅ លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។  អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន​ គឺបុរី KS Residence របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង។

ចំពោះតម្លៃមានចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាចចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបានរហូតដល់ ៩០% នៃតម្លៃផ្ទះថែមទៀតផង។

បុរី ខេ អេស រ៉េស៊ីដេន គឺជាបុរី បែបទំនើប ទាន់សម័យ មានតម្លៃសមរម្យ ស័ក្តិសមសម្រាប់មនុស្សទូទៅ មិនថា មន្រ្តីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន ឬបងប្អូនអាជីវករនោះទេ។ បុរី ខេអេស មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងស្ងៀមស្ងាត់ល្អ ស​ម្រាប់លោកអ្នកដែលចូលចិត្តលំហែកាយ សម្រាក់ពីការងារ ឬស្នាក់នៅជាប់លាប់ក្ដី។ 

បុរី KS Residence មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយ១0គីឡូម៉ែត្រពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ ១ និងចំងាយ ១៨០០ម៉ែត្រពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនៈ។ សម្រាប់ព័ត៌មានសម្អិត សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168 ៕