ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍ លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ស្រ្តីជាកម្លាំងចលករ ដែលមិនអាចខ្វះបានក្នុងការថែរក្សាសុខសន្តិភាព និងការចូលរួមការកសាង អភិវឌ្ឍជាតិ។ ដូច្នេះការគោរព និងផ្តល់តម្លៃដល់ស្រ្តី គឺជាកាតព្វកិច្ចរបស់យើងម្នាក់ៗ ដើម្បីសម្រេចបានសមភាពយេនឌ័រ។
ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១១២ ទិវាអន្តរជាតិនារី នាឆ្នាំ២០២៣នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូនអ្នកឧកញ៉ា និងឧកញ៉ា ជាស្ត្រីចំនួន ១០រូប ដែលកំពុងលេចធ្លោរខ្លាំងនាពេលបច្ចុប្បន្ន រួមមានដូចខាងក្រោម៖
១. អ្នកឧកញ៉ា ភាព ហៀក ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប

២. អ្នកឧកញ៉ា ឈុន លាង ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattac Capital និងជាបណ្ណាធិការធនាគារ វឌ្ឍនៈ

៣. អ្នកឧកញ៉ា លី លីហៀក ៖ អគ្គនាយិកាក្រុមហ៊ុន SUN & MOON Group

៤. ឧកញ៉ា ស៊ាង លីម ៖ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប

៥. ឧកញ៉ា គង់ សំណាង ៖ អគ្គនាយិកា បុរី វិមានសំណាង និងបុរី ខេអេស រេស៊ីដេន

៦. ឧកញ៉ា នឹម វណ្ណៈ ៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក

៧. ឧកញ៉ា លឹម ឈីវហូ ៖ ប្រធានក្រុមហ៊ុន LCH Investment Group

៨. ឧកញ៉ា កែវ មុំ ៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជានាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី

៩. ឧកញ៉ា តំាង ហ្គិចលៀង ៖ អគ្គនាយិកាក្រុមហ៊ុន អេច & អិល គ្រុប (H&L Group)

១០. ឧកញ៉ា ឡេង ចាន់ណា ៖ ស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

សូមជម្រាបផងដែរថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ តែងទទួលបានការយកចិត្តទុកដាក់ និងការលើកកម្ពស់យ៉ាងខ្លាំងនៅកម្ពុជា ដោយមិនត្រឹមតែមានតួនាទីជាអ្នកដឹកនាំក្រុមហ៊ុនធំៗ លើមុខជំនួញផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏មានស្ត្រីជាច្រើន កំពុងកាន់តួនាទីក្នុងជួររាជរដ្ឋាភិបាល ទាំងនៅតាមស្ថាប័នថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក៏បានណែនាំឱ្យមានការតែងតាំងស្ត្រី ក្នុងមុខតំណែងដឹកនាំ ឱ្យបានកាន់តែច្រើនផងដែរ៕