លោកឧកញ៉ា សម្បត្តិ ដែលជាសេដ្ឋវ័យក្មេង នឹងជា ម្ចាស់ក្រុមហ៊ុន”គ្រួសារកក់ក្តៅ” បានលើកយកចំណុចវិជ្ជមានCOVID-19 ចំនួន១០ចំណុច ដែលធ្វើឲ្យជំនួញរបស់លោកកាន់តែជោគជ័យ។សេដ្ឋីវ័យក្មេងកម្ពុជារូបនេះបានសរសេរនៅចំណុចទាំងនោះ ផុសលើផេកផ្លូវការរបស់លោកមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
1. ខ្ញុំអរគុណ COVID-19ដែលធ្វើអោយខ្ញុំមានពេល វេលាអានសៀវភៅ ជាច្រើននឹង ទទួលបានចំណេះដឹងពីសៀវភៅយ៉ាងមហស្ចារ្យ
2. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំមានឱកាសបានពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងជាងមុន ដែលពីមុនខ្ញុំរវល់ស្ទើរតែគ្មានពេលវេលាអភិវឌ្ឍន៍ខ្លួន
3. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំកាន់តែមានសមត្ថភាពជ្រើសមនុស្សល្អៗច្បាស់ជាងមុនក្នុងការដើរទៅរកភាពជោគជ័យរួមគ្នាលើមាគ៌ាជំនួញគ្រួសារកក់ក្តៅ
4. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំបានដឹងថា ខ្ញុំស្រលាញ់មុខជំនួញគ្រួសារកក់ក្តៅខ្ញុំខ្លាំងប៉ុណ្ណា ក្រោយពីខ្ញុំសំរាកក្នុងការធ្វើសកម្មភាពជាង២ខែមកនេះ
5. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីតម្លៃលុយដែលខ្ញុំមានកាន់តែច្បាស់ ខ្ញុំមិនទាន់មានលុយច្រើនដេកសុីរយះពេលយូរបាននោះទេ អញ្ចឹងខ្ញុំត្រូវតែប្រឹងប្រែងរកលុយអោយបានច្រើន ដើម្បីពេលចូលនិវត្តន៍មិនបារម្មណ៍ពីការរកលុយទៀត
6. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីការអនាម័យមានតម្លៃប៉ុណ្ណា មានសុវត្ថិភាពប៉ុណ្ណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ
7. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីតម្លៃជីវិតរបស់ខ្ញុំមានតម្លៃប៉ុណ្ណា ខ្ញុំនឹងមិនធ្វើអោយជីវិតខ្ញុំបាត់តម្លៃនោះទេ ទោះជាជីវិតខ្ញុំធ្លាក់ដល់កំរិតណាក៏ដោយ អោយតែមានជីវិតខ្ញុំពិតជាកសាងអ្វីៗគ្រប់យ៉ាងឡើងមកវិញបាន
8. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំបានដឹងថា ខ្ញុំមានរឿងជាច្រើនដែលខ្ញុំមិនទាន់អាចសំរេចបាន ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាបន្តទៀតនោះទេ
9. ខ្ញុំអរគុណ COVID-19 ដែលធ្វើខ្ញុំមានឱកាសជួបជុំក្រុមគ្រួសារកាន់តែច្រើនជាមុន
10. ជាចុងក្រោយ ខ្ញុំអរគុណខ្លួនឯងដែលក្លាយជាសេដ្ឋីទាំងវ័យក្មេង ខ្ញុំនឹងប្រើប្រាស់ជីវិតពេលនេះអោយកាន់តែមានន័យ នឹងកសាងអ្វីៗគ្រប់យ៉ាងដើម្បីអោយក្តីស្រម៉ៃក្លាយជាការពិត
credit: Oknha Sambath ឧកញ៉ា សម្បត្តិ