សមាគមសំដៅដល់អង្គការសមាជិកភាព ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ បច្ចុប្បន្ននេះ មានអ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប កំពុងកាន់តួនាទីជាប្រធានសមាគម លើវិស័យមួយចំនួន។ ចង់ដឹងថា មានអ្នកឧកញ៉ា និងឧកញ៉ារូបណាខ្លះ ថ្ងៃនេះឧកញ៉ា ញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. អ្នកឧកញ៉ា លី ហួរ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា | អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប

២. អ្នកឧកញ៉ា ហុង ពីវ ៖ ប្រធានកិត្តិយសអចិន្ត្រៃយ៍សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា | ម្ចាស់បុរី ពិភពថ្មី

៣. អ្នកឧកញ៉ា ពុង ឃាវសែ ៖ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា | ម្ចាស់ធនាគារ កាណាឌីយ៉ា

៤. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ប្រធានសមាគមឧកញ៉ាកម្ពុជា | ម្ចាស់ក្រុមហ៊ុន Y.L.P Group

៥. អ្នកឧកញ៉ា គិត ម៉េង ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា | អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

៦. អ្នកឧកញ៉ា លាង ម៉េង ៖ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា | សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប

៧. ឧកញ៉ា ហួត ជា ៖ ប្រធានសមាគមជាងសំណង់កម្ពុជា | អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់

៨. ឧកញ៉ា ចាន់ សុឃាំង ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា | អគ្គនាយកក្រុមហ៊ុន Signature of Asia

៩. ឧកញ៉ា គង់ សាង ៖ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

១០. ឧកញ៉ា ម៉ន សុខា ៖ ប្រធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា | ស្ថាបនិកក្រុមហ៊ុន Utrust Investment

១១. ឧកញ៉ា សំ សុខនឿន ៖ ប្រធានសមាគមអចលនទ្រព្យសកល | ប្រធានក្រុមហ៊ុន Sam SN Realty

គួរបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការបង្កើតសមាគមក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលចំនួនយ៉ាងតិច ៣រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការបង្កើតសមាគមត្រូវសុំការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា មានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ជិត៦០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕