ឧកញ៉ាចាស់វស្សាក្នុងវិស័យឧស្សាហកម្ម តែ តាំងប៉ ទទួលបានចៅប្រុសម្នាក់នៅវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងមន្ទីរពេទ្យឯកជនមួយម្តុំពោធិចិនតុង រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅប្រុសឧកញ៉ា តែ តាំងប៉ ដែលប្រសូត្រនាពេលនេះមានឈ្មោះថា អុឹង អគ្គសម្បត្តិ គឺជាកូនរបស់ឧកញ៉ា អុឹង ឃាង និងលោកស្រីឧកញ៉ា តែ កលិកា។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល។
ក្នុងថ្ងៃពិសេសនៃកម្មវិធីរៀបមង្គលការរវាងគ្រួសារអភិជនដ៏ឱឡារឹក ដែលទាំងកូនកំលោះ និងកូនក្រមុំ សុទ្ធតែមានងារជា ឧកញ៉ា ដូចគ្នាពេលនោះ មានថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា និងឧកញ៉ាៗ ដ៏ដូចជាអ្នកជំនួញធំៗនៅកម្ពុជាចូលរួមអបអរសាទរ ជាភ្ញៀវកិត្តិយសថែមទៀតផង។



