ស្រ្តីជាកម្លាំងចលករ ដែលមិនអាចខ្វះបានក្នុងការថែរក្សាសុខសន្តិភាព និងការចូលរួមការកសាងអភិវឌ្ឍជាតិ។ បច្ចុប្បន្ននេះ មានអ្នកឧកញ៉ា និងឧកញ៉ាៗជាស្ត្រីមួយចំនួន កំពុងកាន់តួនាទីជាប្រធានសមាគម លើវិស័យផ្សេងៗផងដែរ។ ចង់ដឹងថា មានអ្នកឧកញ៉ា និងឧកញ៉ារូបណាខ្លះ ថ្ងៃនេះឧកញ៉ា ញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. អ្នកឧកញ៉ា ភាព ហៀក ៖ ប្រធានកិត្តិយសសមាគមសម្ព័ន្ធខ្មែរចិននៅប្រទេសកម្ពុជា | ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប

២. ឧកញ៉ា កែវ មុំ ៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា | នាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី

៣. ឧកញ៉ា តំាង ហ្គិចលៀង ៖ ប្រធានក្លិបស្ត្រីកម្ពុជា | ប្រធានក្រុមហ៊ុន H&L Group

៤. ឧកញ៉ា ឡេង ចាន់ណា ៖ ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរធម៌ | ស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

៥. ឧកញ៉ា ឆាយ ស៊ីវលីន ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) | ម្ចាស់ក្រុមហ៊ុន CSL Travel and Tour

សូមជម្រាបជូនថា សមាគម គឺសំដៅដល់អង្គការសមាជិកភាព ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា មានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ជិត៦០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕