ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានចូលរួមបរិច្ចាគថវិកាចំនួន ២៥,០០០ដុល្លារ (ពីរម៉ឺន ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ នេះបើផ្អែកតាមការបង្ហោះលើផេកផ្លូវការRoyal Group Careers។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹង ការចូលរួមបរិច្ចាគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានថ្លែងអំណរគុណ លោកប្រធានអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ចំពោះទឹកចិត្តឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាផងដែរ។

