នាថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលអ្នកវិនិយោគអចលនទ្រព្យ ក្នុងនាមជាវាគ្មិនកិត្តិយស នឹងបើកវគ្គបណ្ដុះបណ្ដាលភ្នាក់ងារអចលនទ្រព្យដ៏ពិសេសមួយ ក្រោមប្រធានបទ “តើភ្នាក់ងារអចលនទ្រព្យជោគជ័យតែងមានទម្លាប់បែបណាខ្លះ?”។

បើតាមការបញ្ជាក់របស់ ឧកញ៉ា សំ សុខនឿន វគ្គបណ្ដុះបណ្ដាល Successful Real Estate Agent’s Habits ដ៏មានសារៈសំខាន់នេះ នឹងបើកទទួលសិក្ខាកាមចូលរួមត្រឹមតែ ៥០នាក់ សិនប៉ុណ្ណោះ ហើយកម្មវិធីនឹងប្រព្រឹត្តទៅនៅ ការិយាល័យក្រុមហ៊ុន Kw Sam Sn ផ្ទាល់ ចាប់ពីវេលាម៉ោង៖ ៨:៣០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់។
សម្រាប់សិក្ខាកាមដែលជាភ្នាក់ងារអចលនទ្រព្យ ដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះចូលរួមបានតាមរយៈលេខទូរស័ព្ទ៖ 077 253 000 ឬអាចអញ្ជើញមកចុះឈ្មោ ដល់ទីតាំងផ្ទាល់ក៏បាន។ ទីតាំង លើ Google Map ៖https://maps.app.goo.gl/3vUZKBckXd5sBsEK8?g_st=ic
គួរបញ្ជាក់ថា ក្នុងនាមជា ប្រធានក្រុមប្រឹក្សាភិបាលអ្នកវិនិយោគអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd. លោកឧកញ៉ា សំ សុខនឿន ជានិច្ចជាកាលតែងតែរួមចំណែកចូលរួមបណ្ដុះបណ្ដាល ក្នុងនាមជាវាគ្មិនកិត្តិយស ចែករំលែកចំណេះដឹងជុំវិញវិស័យអចលនទ្រព្យនៅកម្ពុជា ដល់ភ្នាក់ងារអចលនទ្រព្យរាប់ពាន់នាក់នៅកម្ពុជា។



