អ្នកឧកញ៉ាថៅកែក្រុមហ៊ុន ជីបម៉ុង និង L.Y.P Group បរិច្ចាគទឹកប្រាក់ ១លានដុល្លារជូនមូលនិធិតេជោ១២៥

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន វ៉ាយអិលភី គ្រុប បានបរិច្ចាគថវិកាចំនួន ១លានដុល្លារជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ។ ថវិកាចំនួន ១លានដុល្លារនេះ ត្រូវបានប្រគល់ដោយផ្ទាល់ជូនលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកាសរុប ១លានដុល្លារអាមេរិក អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង​ ឃុន សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប ឧបត្ថម្ភ ៥០ម៉ឺនដុល្លារ និងអ្នកឧកញ៉ា​ លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន វ៉ាយអិលភី គ្រុប បរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារ។

សូមជម្រាបជូនបន្តិចថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។ មែនទែនទៅ អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕