អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវអ្នកឧកញ៉ា លី លីហៀក សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ អ្នកឧកញ៉ា លី លីហៀក ស្ថាបនិកក្រុមហ៊ុន SUN & MOON Group និងជាម្ចាស់សណ្ឋាគារ Sun & Moon, Riverside Hotel សូមសំដែងនូវការអបអរ​សាទរ​ដ៏ស្មោះអស់ពីដួងចិត្ត និងគោរពជូនពរដល់​​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែលត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់​ដំឡើងឋានន្តរស័ក្តិជា​ «នាយឧត្តមសេនីយ៍»​ នៃកងយោធពល​ខេមរ​ភូមិន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង​របស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេល​កន្លង​មក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិត​ជា​ស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍ​ជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។ 

ទន្ទឹមនឹងឱកាសដ៏ពិសេសនេះដែរ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ក៏​សូមបង្ហាញនូវជំហរ​គាំទ្រ ឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគតផងដែរ។

នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត សូមមាន​សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ទទួលបាននូវជោគជ័យថ្មីៗ​ថែមទៀតក្នុងការបន្តដឹកនាំ​មាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។