សភាពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដែលជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ហើយសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ គិតមកដល់ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួល បង្កើតបានសភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន១៨ ហើយ។
ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវសមាសភាពប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំងចំនួន១៨ មានដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ

២. ឧកញ៉ា សុខ ស្រស់៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង

៣. ឧកញ៉ា សុក រ៉ាដូ៖ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង

៤. ឧកញ៉ា ជឹម សុខ៖ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង

៥. ឧកញ៉ា ហាក់ សុវណ្ណា៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប

៦. ឧកញ៉ា ឡេង សុខគា៖ ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ

៧. ឧកញ៉ា ទុយ គី៖ ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

៨. ឧកញ៉ា ភួ វាសនា៖ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង

៩. ឧកញ៉ា ឡោ ស៊ុនជាង៖ ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន

១០. ឧកញ៉ា ហ៊ុយ ភៀវ៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

១១. លោក ឈឿង ឈីវអៀន៖ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

១២. ឧកញ៉ា ហេង សំណាង៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ

១៣. ឧកញ៉ា ហួត ឈឿន៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី

១៤. លោក កែវ សុទ្ធារិទ្ធ៖ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី

១៥. លោក ចាង ជីវិញ៖ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង

១៦. លោក ជីប ភក្តីភាព៖ ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ

១៧. ឧកញ៉ា វណ្ណ សុខហេង៖ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

១៨. ឧកញ៉ា សុខ ហ៊ាង៖ ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ

សូមជម្រាបជូនថា មកដល់បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួល បង្កើតបានសភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន១៨ ហើយ។ សភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៨នេះ បានប្រមូលផ្តុំបង្កើតជាសភាពាណិជ្ជកម្មកម្ពុជា ដែលប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ក្លាយជាសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា ដោយស្វ័យប្រវត្តិ។
បើតាមលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹង កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ថាកន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងការធ្វើធុរកិច្ច ការវិនិយោគនានានៅកម្ពុជា និងព័ត៌មាន បច្ចុប្បន្នភាពស្តីពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម និងព្រឹត្តិការណ៍ធុរកិច្ចជាទៀងទាត់ជូន ដល់ក្រុមហ៊ុនអាជីវករ និងវិនិយោគគិនខ្មែរ និងបរទេស។ ជាពិសេសសភាពាណិជ្ជកម្ម គឺជាស្ថាប័នតំណាងឱ្យវិស័យឯកជន និងជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើធុរៈកិច្ចពាណិជ្ជកម្មក្នុងប្រទេស និងទាក់ទាញវិនិយោគិនពីបរទេស ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ៕