ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ តារាសម្ដែងល្បីឈ្មោះ និងសកម្មការងារមនុស្សធម៌លោក សាវិន ហ្វីលីព ផ្ដើមក្រុងពាលីលក់គម្រោងដីឡូតិ៍ក្នុងរីសតនៅខេត្ត សៀមរាប ជាមួយមិត្តចាស់របស់ខ្លួនគឺលោក សួន ជីនិត ជាម្ចាស់សណ្ឋាគារ និងរីសតក្នុងខេត្តសៀមរាប ដោយប្រើទុនវិនិយោគរាប់សែនដុល្លារដុល្លារបើទោះជាបញ្ហាកូវីដ១៩ កំពុងអុកឡុកក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកក៏ដោយ។

គម្រោងលក់រីសតដ៏ធំរបស់តារាសម្ដែងល្បីឈ្មោះរូបនេះមានឈ្មោះថា “សួនស្នេហ៍គូលែងត្រាវកុដ” ដែលមានដីទំហំដីសរុប ១៦ហិកតា កាត់៦ហិកតាធ្វើរីសត ដែលស្ថិត ភូមិស្នាសង្រ្គាម ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោក សាវិន ហ្វីលីព បញ្ជាក់ថាគម្រោងដ៏ឡូតិ៍ក្នុងរីសត គឺមានភាពទាក់ទងខ្លាំងសម្រាប់អតិថនជនចង់ចៀវដីក្នុងគម្រោងនេះព្រោះតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ច្រកល្ហកដូចជា អាងហែលទឹកធំទូលាយ ហាងកាហ្វេ និងភោជនីយដ្ឋាន ផ្ទះខ្មែរ Homestay ចំនួន១៥ និងកញ្ចុះអង្គុយលេងជុំវិញបឹង ឆ្នេរខ្សាច់ម្លប់ដូង សួនផ្កាចំរុះពណ័ សួនបន្លែធម្មជាតិ ពិភពឈើធម្មជាតិចំនួន ១៥០ប្រភេទ ឈើកំរ និងដាំដើមឈើសរុបចំនួន៣ពាន់ដើម។

តារាសម្ដែងកំពុងជោគជ័យលើផ្នែកអចលនទ្រព្យរូបនេះបន្ត បើទោះជាបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែចបង្កបញ្ហាបែបណាក៏ដោយក៏ប៉ុន្តែគ្មានអ្វីជាបញ្ហាសម្រាប់គម្រោងរបស់ខ្លួននោះទេ គំរោងរីសតនេះនឹងក្លាយទៅជាគំរោងលំហែកាយបែបធម្មជតិជាយក្រុងសៀមរាបធំជាងគេនិងមានតែមួយគត់ដែលមានដាំដើមឈើកំររហូតដល់៣០០ប្រភេទ ដោយគោលបំនងធំបំផុតរបស់គឺដើម្បីផ្ញើសារទៅកាន់ពលរដ្ធខ្មែរយើងអោយចេះស្រលាញ់ព្រៃឈើហេីយចូលរួមថែរក្សាព្រៃឈើទាំងអស់។

លោកបានបញ្ជាក់ថា៖”ខ្ញុំដឹងថាបច្ចុប្បន្នកូវីដកំពុងវាយលុកមែន តែគម្រោងដែលខ្ញុំសហការជាមួយមិត្តចាស់នេះ គឺល្អណាស់សម្រាប់អ្នកមកទិញទាំងទីតាំង តម្លៃ ហេដ្ឋារចនាសម្ព័ន្ធក្នុងរីសតនេះ”។

គម្រោងរីសត “សួនស្នេហ៍គូលែងត្រាវកុដ” របស់តារាសម្ដែងខាងលើនឹងបើកលក់ចាប់ពីថ្ងៃនេះតទៅដោយក្នុងទំហំដី ១០x៣០ : $7250 ដល់ ១៥០០០$ សម្រាប់ទ្បូតិ៍កែង។ ម្យ៉ាងទៀតចំពោះអតិថិជនដែលឃើញឱកាសវិនិយោគទិញដីក្នុងគំរោងយកទុក នឹងបានចំណេញភ្លាមៗក្រោយគំរោងលេចចេញជារូបរាង ១០០ភាគរយ ពេលនេះក្រុមការងារកំពុងសំរុកធ្វើទាំងថ្ងៃយប់ទាំងថ្ងៃ។សូមបញ្ជាក់ថាក្រៅតែពីគម្រោងរីសត “សួនស្នេហ៍គូលែងត្រាវកុដ” ដែលកំពុងវិនិយោគជាមួយមិត្តចាស់លោក សួន ជីនិត ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ BunWin Group និងជាស្ថាបនិក សួនអូនសុបិន្តត្រាវកុដ ខេត្តសៀមរាប លោក សាវិន ហ្វីលីព ក៏មានគម្រោងដ៏ឡូតិ៍ផ្សេងទៀតផងដែរ ដោយទទួលការគាំទ្រជាខ្លាំងពីអតិថិជន។ ក្រៅតែពីវិនិយោគលើគម្រោងអចលនទ្រព្យនេះលោកក៏កំពុងមមាញឹកផងដែរជាមួយការងារសម្ដែងរបស់ខ្លួន ដោយទទួលថតរឿងជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន៕








