ធនាគារក្នុងស្រុកមួយដាក់បញ្ចូលប្រាក់រៀលក្នុងម៉ាស៊ីនATMជាង១ពាន់គ្រឿងដើម្បីគំាំទ្រដល់ការប្រើប្រាស់របស់ពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថិតក្នុងកាលៈទេសៈប្រជាពរដ្ឋខ្មែរទូទំាងប្រទេសស្វាគមន៍ឆ្នំាថ្មីប្រពៃណីជាតិខ្មែ កាលពីថ្ងៃទី១៤ ១៥និង១៦មេសានេះ គេសង្កេតឃើញតម្រូវការប្រើប្រាស់និងការទូទាត់តាមរយៈប្រាក់រៀលនៅតាមតំបន់បង្ហាញសញ្ញាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដើម្បីឆ្លើយតបឬគំាំទ្រដល់ការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នំា២០២៣ក៏ដូចនៅពេលបន្ទាប់ធនាគារអេស៊ីលីដាបានដាក់បញ្ចូលលុយរៀលទៅគ្រប់ម៉ាស៊ីន ATMទំាងជាង១ពាន់គ្រឿងនៅទូទំាងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា «ចំពោះប្រាក់រៀលយើងដាក់នៅតាមម៉ាស៊ីនATM ជាង១ពាន់គ្រឿង ប្រាក់រៀលរបស់យើងមាននៅគ្រប់ម៉ាស៊ីនទំាងអស់សម្រាប់គំាទ្រដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ សព្វថ្ងៃនេះការប្រើប្រាស់ម៉ាស៊ីនATM ជាចំណែកមួយថែមទៅលើអេស៊ីលី Mobile App ដែលសាធារណៈបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយការទូទាត់ផ្សេងៗវាមិនសូវចំាបាច់ទៅដកលុយពីម៉ាស៊ីនATMទេគឺយើងប្រើអេស៊ីលីដា Mobile App បានគ្រប់បណ្តាញទំាងអស់»។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ចំពោះប្រាក់រៀលយើងមិនឱ្យមានការខ្វះសាច់ប្រាក់នៅតាមម៉ាស៊ីន ATMនោះទេ យើងមានបុគ្គលិកប្រចំាការរហូត ដូចនេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភថាខ្វះលុយរៀលសម្រាប់ការទូទាត់»។

យោងតាមលោកបណ្ឌិត អ៊ិន ចាន់នី សម្រាប់ធនាគារអេស៊ីលីដា គិតត្រឹមខែមីនាឆ្នំា២០២២ប្រាក់បញ្ជើសន្សំរបស់ធនាគារ ៥.៧២៤លានដុល្លារអាមេរិកក្នុងនោះមានប្រាក់រៀលខ្មែរ១.០៧៧លានដុល្លារអាមេរិកស្មើនិង១៨,៨២%នៃប្រាក់បញ្ជើសរុប រីឯឥណទានយើងមាន ៥.៦០០លានដុល្លារអាមេរិក,ឥណទានជាប្រាក់រៀលមានជាង៨០៨លានដុល្លារអាមេរិកស្មើនិងជាង១៤%នៃឥណទានសរុប។

ចំណែកប្រាក់បញ្ជើសន្សំនៅក្នុងឆ្នំា២០២៣, បើគិតត្រឹមបំណាច់ខែមីនាឆ្នំា២០២៣មាន ៦.៦០៦លានដុល្លារអាមេរិក ក្នុងនោះប្រាក់បញ្ជើសន្សំជាប្រាក់រៀលមានជាង ១.៥១២លានដុល្លារអាមេរិកស្មើនិង២២,៨៩% មានន័យថាប្រាក់បញ្ជើសន្សំមានចំនួនច្រើនជាងឆ្នំា២០២២, ចំណែកឥណទានយើងមាន៦៤០០លានដុល្លារអាមេរិក, ឥណទានជាប្រាក់រៀល៩៤៧លានដុល្លារអាមេរិកស្មើនិង១៤,៧៩%នៃឥណទានសរុប។

លោកបណ្ឌិត បន្តថា «បើយោងតាមតួរលេខទំាង២ខាងលើក្នុងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២តម្រូវការនៃការប្រើប្រាស់ប្រាក់រៀលជាឥណទានក៏ដូចជាប្រាក់បញ្ជើសន្សំមានចំនួនកើនខុសគ្នាច្រើន»៕ សារេត