រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ កាន់កាប់លំនៅឋាន តម្លៃក្រោម ៧មុឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

យោងតាម សេចក្ដីប្រកាសព័ត៌មាន ចុះកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ របស់ គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ជាកញ្ចប់ ចំនួន ៨ចំណុច។ ក្នុងចំណោមនោះ រដ្ឋាភិបាលក៏នឹងបន្ត លើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ​ជា​បុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិធានការជាកញ្ចប់ របស់គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន ប្រកាស ដាក់ចេញបន្ថែមនេះ មាន ៨ចំណុច ។ ទន្ទឹមនឹងនោះ គណៈកម្មធិការ និងបន្តរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការទាំងអស់នោះផងដែរ។