កម្ពុជា-ឥណ្ឌូនេស៊ី រួមគ្នាបើក​ទំព័រប្រវត្តិសាស្ត្រថ្មី​ដើម្បីជំរុញកំណើន​វិស័យទេសចរណ៍ទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

បើមិនមានការប្រែប្រួលឬមិនធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការហោះហើរនោះទេ ក្រុមហ៊ុន Indonesia AirAsia និងចាប់ផ្តើមបើកការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នំា២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមការហោះហើរត្រង់របស់ក្រុមហ៊ុន Indonesia AirAsia នេះត្រូវបានអ្នកជំនាញចាត់ទុកថាការបើកទំព័រប្រវត្តិសាស្ត្រថ្មីដើម្បីជំរុញកំណើនវិស័យទេសចរណ៍ទ្វេភាគីឱ្យមានការកើនឡើងថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការហោះហើរត្រង់ពីទីក្រុងហ្សាការតា-ភ្នំពេញនេះ កាលពីមុនក៏ធ្លាប់មានដែរតែមានរយៈខ្លីដោយសារក្រុមហ៊ុនមានបញ្ហា។ តែសម្រាប់ការហោះហើរថ្មីនេះយើងឃើញថាជាក្រុមហ៊ុនដែលមានសក្តានុពលរឹងមំានិងមានវត្តមាននៅតាមប្រទេសមួយចំនួនក្នុងអាស៊ាន។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ការហោះហើរត្រង់ពីទីក្រុងចាហ្គារតា មកភ្នំពេញនិងពីទីក្រុងហ្សាការតា-ភ្នំពេញ ក្នុងមួយសប្តាហ៍មានបួនជើងនេះវានឹងជួយជំរុញដល់កំណើនទេសចរកម្ពុជា ព្រោះជើងហោះហើរនៅខាងឥណ្ឌូនេស៊ីយើងមានការពិបាកក្នុងការតភ្ជាប់ជើងហោះហើរ ដោយប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយធំ ហើយរាល់ដងត្រូវឆ្លងកាត់ប្រទេសផ្សេងទៀតធ្វើដំណើរចូលមកកម្ពុជា អ៊ីចឹងបើមានការហោះហើរត្រង់កើតឡើង យើងរំពឹងថានិងជួយដល់វិស័យទេសចរណ៍កម្ពុជាបានច្រើន»។

លោកស្រី សង្កត់ធ្ងន់ថា«យើងចាត់ទុកការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកភ្នំពេញនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនAirAsia ដែលអាចឱ្យយើងទុកចិត្តបាន។ផ្អែកតាមការហោះហើរត្រង់នេះយើងគិតថានិងមានការចាប់អារម្មណ៍ និងមានការហូរចូលនៅចំនួនភ្ញៀវទេសចរពីឥណ្ឌូនេស៊ីមានច្រើនមកកាន់កម្ពុជា»។

បើយោងតាមប្រធានសមាគមទេសចរណ៍កម្ពុជា នៅថ្ងៃអនាគតផ្អែកតាមការហោះហើរត្រង់នេះកម្ពុជារំពឹងថានិងមានកំណើនភ្ញៀវទេសចរកើនឡើងពីឥណ្ឌូនេស៊ីមកកម្ពុជាក៏ដូចជាពីកម្ពុជាទៅឥណ្ឌូនេស៊ី ព្រោះឥណ្ឌូណេស៊ីជាប្រទេសមួយមានសក្តានុពលក្នុងវិស័យទេសចរណ៍។ ហើយកាលពីមុនមកដើម្បីធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ីបាន សម្រាប់អ្នកដំណើរត្រូវឆ្លងកាត់ប្រទេសម៉ាឡេ សំាងហ្គាពូរ និងប្រទេសថៃហើយត្រូវការចំណាយប្រាក់ពី៦០០ ទៅ៨០០ដុល្លារអាមេរិក សម្រាប់ថ្លៃសំបុត្រ ក្នុងមនុស្សម្នាក់ តែនៅពេលទទួលបានការហោះហើរត្រង់វាធ្វើឱ្យអ្នកដំណើរចំណាយតិចជាងមុន។ បើកាលពីមុនក្នុងមនុស្សម្នាក់ ត្រូវការចំណាយប្រាក់អស់៨០០ដុល្លារអាមេរិក ឥឡូវអាចចំណាយត្រឹម៦០០ដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន AirAsiaកាលពីថ្ងៃទី១០ មេសាឆ្នំា២០២៣ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ ភារធារី Lauti Nia Astri មានប្រសាសន៍ថា« ការហោះហើរត្រង់នឹងកាត់បន្ថយចម្ងាយ ធ្វើឱ្យសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើដំណើរទេសចរណ៍រវាងឥណ្ឌូនេស៊ី និងកម្ពុជា កាន់តែមានភាពស៊ីសង្វាក់គ្នា។ យើងសង្ឃឹមថា ការហោះហើរត្រង់នេះនឹង បង្កើនចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជាក្នុងការធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ជាពិសេសហួសពីកោះបាលី ព្រោះប្រទេសឥណ្ឌូនេស៊ីមានគោលដៅទេសចរណ៍ច្រើនប្រភេទ»។
លោកបន្តថាផ្លូវថ្មីនេះនឹងត្រូវផ្តល់សេវាដោយយន្តហោះ A320 ដែលអាចផ្ទុកភ្ញៀវបាន ១៨០ នាក់។ រយៈពេលនៃការហោះហើរ គឺប្រហែល៣ម៉ោងជាមួយនឹងប្រេកង់ប្រចាំសប្តាហ៍ចំនួន៤ ដែលហោះហើរពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុងភ្នំពេញរៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ និងពីភ្នំពេញទៅហ្សាកាតា រៀងរាល់ថ្ងៃច័ន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

អត្ថបទ៖ សារេត