អបអរភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស ឈ្នះមេដាយមាសពី Monde Selection ប្រចាំឆ្នាំ ២០២៣

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាពចែករំលែកភាពរីករាយ ដែលទទួលបានមេដាយមាសដល់ទៅចំនួនប្រាំ បញ្ជាក់ពីរសជាតិ និងគុណភាពដ៏ល្អប្រណិតពីកម្មវិធី Monde Selection Awards ប្រចាំឆ្នាំ ២០២៣ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផលរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលទទួលបានមេដាយមាសនាពេលថ្មីៗសម្រាប់ឆ្នាំ ២០២៣​ មានដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា​ វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈវី-អាកទីវ ក្រហម។ 

ផលិតផលទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា​ មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

នេះគឺជាសមិទ្ធផលថ្មីសម្រាប់ឆ្នាំថ្មី បង្ហាញពីកិត្យានុភាពដ៏អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានភេសជ្ជៈ និងស្រាបៀរប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។ 

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ “សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺវាកើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ក្នុងការផលិតនូវភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងស្រាបៀរដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។ នេះក៏ជាមោទនភាពថ្មីរបស់ វឌ្ឍនៈ ប៊្រូវើរី ហើយយើងខ្ញុំសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះភាពជោគជ័យមួយនេះ ជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា។”

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលសុទ្ធសឹងតែទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកដូចជា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection នៅឆ្នាំ ២០២២។ ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោកឆ្នាំ ២០២២ សម្រាប់ជ័យលាភីមាស និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជាពីចក្រភពអង់គ្លេស។ កាន់តែអស្ចារ្យ នៅឆ្នាំ ២០២៣ យើងទទួលបានមេដាយមាសដល់ទៅចំនួនប្រាំបន្ថែមទៀត ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍  និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា៖ វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕