លោក សឺម ចន្ថន ផ្ញើសារអបអរសាទរលោក សុខ ស៊ាងឈុន ដែលជាប់ឆ្នោតជាអនុប្រធានប្រធានសភាពាណិជ្ជកម្មមណ្ឌលកណ្ដាល-កំពង់ឆ្នាំង

សង្គម​ និង​សេដ្ឋកិច្ច

លោក សឺម ចន្ថន ហិរញ្ញសភាពាណិជ្ជកម្មមណ្ឌលកណ្ដាល-កំពង់ឆ្នាំង ផ្ញើសារសូមចូលរួមអបអរសាទរ លោក សុខ ស៊ាងឈុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានប្រធានសភាពាណិជ្ជកម្មមណ្ឌលកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតរបស់លោក សឺម ចន្ថន សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរ និងរីករាយយ៉ាងក្រៃលែងជូនចំពោះលោក សុខ ស៊ាងឈុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានប្រធានសភាពាណិជ្ជកម្មមណ្ឌលកណ្ដាល-កំពង់ឆ្នាំង ពីសមាជិកបោះឆ្នោតគាំទ្រ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសដ៏រីករាយ លោកសូមជូនពរបវរមហាប្រសើរជូន លោក សុខ ស៊ាងឈុន ព្រមទាំងក្រុមគ្រួសារជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕